រថយន្តមួយគ្រឿងម៉ាក RAV4 បើកបរក្នុងស្ថានភាពស្រវឹង ក៏រ៉េចង្កូតទៅបុកថ្មចែកផ្លូវ បណ្ដាលឱ្យខូចខាត អស់ចំនួន៣កង់ នៅមុខ ក្រសួងមហាផ្ទៃ
ភ្នំពេញៈ រថយន្តមួយគ្រឿងម៉ាក RAV4 បានបើកបុកក្បាលថ្មចែកផ្លូវនៅមុខ ក្រសួងមហាផ្ទៃ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ ព្រះនរោត្ដម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។ បណ្ដាលឱ្យខូចខាតអស់ ចំនួន៣កង់ នឹងរថយន្តខ្ទេចខាងមុខទាំងស្រុង។ រីឯម្ចាស់រថយន្តរងរបួសធ្ងន់បានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាម។
មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក RAV4 ស្លាក់លេខ ភ្នំពេញ 2AE 6871 បើកបរដោយបុរសម្នាក់ពីទិសដៅជើងទៅត្បូង។ បើកបរក្នុងស្ថានភាព ស្រវឹង ដោយល្បឿនលឿនមិនបានប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកថ្មចែកផ្លូវបណ្ដាលឱ្យខូចខាតអស់ចំនួន៣កង់ ។ រីឯរថយន្តរងការខូចខាតទាំងស្រុងព្រមទាំងម្ចាស់រថយន្តរងបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។