វីជេ អាឡាស្កូ រលីងរលោងទឹកភ្នែក ពេលឃើញអ្នកម្តាយកំសត់ ត្រូវកូនតរិច្ឆានយកមកទំលាក់ចោល ទាំងកណ្តាលភ្លៀងធ្លាក់...(មានវីដេអូ)
-

ភ្នំពេញ៖ ក្រោយពីមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ពីលោកអ៊ុំម្នាក់ត្រូវបានកូនប្រុសតរិច្ឆានយកមកទំលាក់ចោល ហាលភ្លៀង នៅមុខវត្តសំពៅមាស ធ្វើឲ្យតារាសម្តែង វីជេ អាឡាស្កូ បង្ហាញពីអារម្មណ៍តក់ស្លត់ចិត្ត ស្ទើរតែស្រក់ទឹកភ្នែក ដោយក្តីសង្វែគ មិនគួរណាចិត្តមនុស្សព្រៃផ្សៃ ហ៊ានទំលាក់ម្តាយចោល ដោយគ្មានការអាណិតអាសូរចិត្តថ្លើមដែលគាត់ខំចិញ្ចឹមបីបាច់ តាំងពីបាតជើងក្រហម ដល់មានប្រពន្ធកូន ហើយបែរជាមិនមើលថាទាំងលោកជាការសងគុណ តែបែរសងគុណគាត់យ៉ាងចិត្តត្រជាក់យ៉ាងនេះសោះ។ យ៉ាងណាមិញកូននាមជាកូនប្រុសម្នាក់ ពិតជាមានអារម្មណ៍តក់ស្លត់យ៉ាងខ្លាំង ដែលឃើញអ្នកម្តាយ លោកអ៊ុំ ឬក៏លោកយាយ​ ត្រូវកូនអកត្តញូយកមកបោះបង់ចោលទាំងកណ្តាលភ្លៀង។ លោក វីជេ អាឡាស្កូ បង្ហាញពីអារម្មណ៍ឈឺចាប់ជំនួសរកពាក្យថ្លែងមិនបាន ដោយលើបានរៀបរាប់ថា "#មើលហើយរលីងរលោងទឹកភ្នែក ខ្ញុំដឹងថាអ្នកពិបាកទើបធ្វើបែបនេះ តែអ្នកគួរត្រលប់ទៅគិតថាតាំងពីតូចអ្នកណាចិញ្ចឹមបីបាចថែរក្សាអ្នក តើអ្នកខ្មាស់ខ្លួនឯងទេដែរធ្វើបែបនេះ បើអ្នកពិបាកពិតអ្នកគួរជូនគាត់ទៅក្នុងវត្ត ទៅផ្ញើនឹងព្រះសង្ឃ មិនមែនយកមកទុកចោលដូចសត្វធាតុបែបនេះទេ"។

មានវីដេអូ៖ ប្រភព៖ Vj ALaskoo