វីជេ អាឡាស្កូ ចង់ប្រកាសរកជំនួយជួយដល់ អារីយ៉ា យ៉ាងខ្លាំង តែលោកខ្លាចរអារឿងមួយ....
ខណៈពេលឃើញមិត្តរួមអាជីព កំពុងសម្រាកនៅមន្ទីរពេទ្យ ថែមទាំងគ្មានអ្នកមើល វីជេ អាឡាស្កូ ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ព្រមទាំងចង់ជួយដល់ សិល្បការិនី វីជេ អាលីយ៉ាជាខ្លាំង តែលោកបែរជាមានចិត្តរអា និងពាក្យសំដីមហាជនទៅវិញ។ យ៉ាងណាមិញនៅលើបណ្តាញសង្គមរបស់លោកបានរៀបរាប់ទាំងអារម្មណ៍សោកសៅ និងអាណិតជាខ្លាំងទៅលើ អាលីយ៉ា ដោយលោកបានបង្ហោះសារថា "និយាយតាមត្រង់ #អាឡាស្កូ អាណិតវីជេ #អារីយ៉ា ដែលកំពង់សង្រ្គោះនៅមន្ទីពេទ្យកាល់ម៉ែត ។ ចង់ប្រកាសរកជំនួយជួយណាស់ តែខ្ញុំអត់ហ៑ាន ព្រោះបងប្អូនតែងតែសួរថា ម៉េចអ្នកសិល្បះឈឺម្ដងៗ រកអោយតែគេជួយចឹង ចុះពេលមានកំលាំង រកលុយបាន យកទៅណា? នេះជាសំនួរដែលខ្ញុំខ្លាចបំផុត ។ មានតែអ្នកសិល្បះទេដែលយល់ពីចំលើយ ។ បងប្អូនចង់ជួយគាត់តាមរយះលោក អឹុអុឹម ជីវ៉ា 012 660691 #អាណិតណាស់"។
ប្រភព៖ Vj ALaskoo
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។