ករណីស្ត្រីអត់ស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់ប៉ុនប៉ងស្លាប់ខ្លួនឯង តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ នៅក្នុងផ្ទះមួយកន្លែង
ភ្នំពេញៈ នៅវេលាម៉ោង៥រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីស្ត្រីម្នាក់ បានបាញ់ប៉ុនប៉ងស្លាប់ខ្លួនឯង តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ នៅក្នុងផ្ទះមួយកន្លែង ។ស្ថិតនៅតាមផ្លូវលេខ២៣៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ យ៉ាងណាមិនទាន់ដឹងមូលហេតុ នៃការបាញ់ខ្លួនឯងនេះ នៅឡើយនោះទេ ខណៈអត្តសញ្ញាណ ស្ត្រីរងគ្រោះក៏មិនទាន់បញ្ជាក់ផងដែរ។ ក្រោយបាញ់ខ្លួនឯងឲ្យរបួសធ្ងន់ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ ហើយក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។