ម្សិលមិញនេះ មានករណីលោតទឹក សម្លាប់ខ្លួន ២លើក ដោយ បុរសស្ត្រី២នាក់ បានគិតខ្លី ជិះកង់ និងដើរមក ប៉ុនប៉ងលោតទឹក លើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន
-

ភ្នំពេញៈ យ៉ាងហោចណាស់មានបុរសស្ត្រី២នាក់ បានគិតខ្លី ជិះកង់ និងដើរមកប៉ុនប៉ងលោតទឹកលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន មុនក្រោយគ្នាបន្តិច កាលពីរវេលាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ។ សម្រាប់ករណីនេះ បុរសរងគ្រោះបានស្លាប់ ខណៈស្ត្រីម្នាក់ទៀត ប៉ុនប៉ងលោតដែរ តែមិនបានសម្រេចឡើយ ព្រោះត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា ដែលពួកគេទាំង២នាក់ សង្ស័យមកពីបត្តិអ្វីមួយ តែមិនទាន់ត្រូវបានបញ្ជាក់នោះទេ។

មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះកង់ពីលិចទៅកើត មកឈប់លើស្ពានជ្រោយចង្វា ចំពាក់កណ្ដាលស្ពាន ស្រាប់មួយសន្ទុះក៏ផ្ដួលកង់ចោល លោតទម្លាក់ខ្លួនពីលើស្ពានបាត់ខ្លួនតែម្ដង បន្សល់ទុកកង់១គ្រឿង នៅកន្លែងកើតហេតុ បណ្តាលឲ្យស្លាប់។ បន្ទាប់ពីបុរសរងគ្រោះ លោតទឹកសម្លាប់ខ្លួនបានសម្រេច គេឃើញនារីម្នាក់ទៀត ដើរមកឈរលើពាក់កណ្ដាលស្ពានជ្រោយចង្វារ បម្រុងប៉ុនប៉ងលោតសម្លាប់ខ្លួន តែមិនបានសម្រេចនោះទេ ព្រោះត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា ដោយសង្ស័យមកពីវិប្បត្តិគ្រួសារ។
នារីរងគ្រោះដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានគេស្គាល់ថា មានឈ្មោះ ថន ស្រីពីន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្តុំផ្សារមាន់អាំង មានស្រុកកំណើត នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឯបុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ បានសម្រេច និងសង្ស័យស្លាប់បាត់បង់ជីវិតនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។