លោក គឹមសាន សូមឲ្យបងប្អូន ជួយរីផត គណនីហ្វេសប៊ុក ឈ្មោះ Dara love ដែលហ៊ាន...
តារាប្រុសស្រស់សង្ហា លោក គឹមសាន ដែលបងប្អូនបានស្គាល់តាមរយៈបងស្រី ដេននី ក្វាន់ ហើយលោកក៏ធ្លាប់មានបានចេញបទចម្រៀងមួយបទ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តផងដែរ។ បើយោងតាមគណនីហ្វេសប៊ុករបស់លោកគឹមសាន បានរៀបរាប់ថា "ថ្ងៃនេះខ្ញុំបាទសូមបញ្ជាក់ពីAccount ឈ្មោះ Dara love ដែលយករូបខ្ញុំទៅលេង និងស៊ែររឿងនយោលបាយជាច្រើន ដែលធ្វើអោយមិត្តៗយល់ច្រឡំថាខ្ញុំលេង account មួយនិងព្រោះវាមិនមែនជា Account របស់ខ្ញុំទេ Account របស់ខ្ញុំមានតែមួយគឺឈ្មោះ Kim San បើសិនជាមានរឿងអ្វីខ្ញុំមិនទទួលខុសត្រូវនោះទេ..! សូមមិត្តៗជួយ រីផតAccount មួយនេះចោលផង កុំអោយជនខិលខូចយកដើរស៊ែររឿងអ្វីផ្តេសផ្តាសទៀត ។ សូមអរគុណ..!"។



























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។