គួរប្រុងប្រយ័ត្ន!!! យប់មិញនេះ ក្រុមចោរប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាព ប្លន់យកម៉ូតូ២គ្រឿង បានសម្រេចដោយសុវត្ថិភាព
ភ្នំពេញៈ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខស្ថានីព្រេងឥន្ធនះ តេលា តាមបណ្តោយ ផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបុរស២នាក់ជិះម៉ូតូពីរគ្រឿង បំរុងទៅយកប្អូនត្រឡប់ទៅផ្ទះ តែក៏ត្រូវបានក្រុមចោរប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាព ប្លន់យកម៉ូតូ២គ្រឿង បានសម្រេចដោយសុវត្ថិភាព ដោយឡែកសមត្ថកិច្ចបែរជាដឹកជនរងគ្រោះ ដើរលេងក្នុងភូមិសាស្រ្ដ របស់ខ្លួនទៅវិញ។
បើកតាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ចាន់ ពិសិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2541 និងប្អូនប្រុសរបស់គាត់ម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបភី ពណ៌ខ្មៅ មិនចាំស្លាកលេខ។ ដោយពួកគាត់ទើបតែជិះចេញមកពីផ្ទះ នៅម្តុំស្ទឹងមានជ័យ បំណងជិះមកយកប្អូនប្រុសរបស់ ជនរងគ្រោះម្នាក់ទៀងនៅម្តុំក្បែរនិងកន្លែងកើតហេតុ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ហើយពួកគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែចេញមុខ ជនសង្ស័យ មួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាក ស៊ុយស័រគីនិក និងមួយគ្រឿងទៀតម៉ាក ភីស៊ីអ៊ិច មិនចាំស្លាកលេខ បានជិះមកពីក្រោយនិងព្យាយាមកៀរម៉ូតូ របស់ជនរងគ្រោះខាងលើឲ្យដួលតែមិនដួល។ ភ្លាមៗនេះជនរងគ្រោះ រួមទាំងប្អូនប្រុស ដែលជិះម៉ូតូមួយគ្រឿងទៀត បាននាំគ្នាជិះម៉ូតូចូលទៅក្នុងស្ថានីព្រេងឥន្ធនៈ កើតហេតុខាងលើ ហើយក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាម និងមានជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ បានដកកាំភ្លើងខ្លីមួយដើមម៉ាករ៉ូឡូ ចេញពីក្នុងកាបូបស្ពាយ មកធ្វើការភ្ជុងគំរាមនិងវាយទៅលើជនរងគ្រោះ និងប្អូនប្រុសរបស់ជនរងគ្រោះបណ្តាលឲ្យពួកគេភ័យស្លន់ស្លោរក៏ទុកម៉ូតូចោលរត់យករួចខ្លួន ហើយក៏ត្រូវបានក្រុមចោរជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងរបស់ជនរងគ្រោះខាងលើជិះចេញទៅបាត់ដោយសុវត្ថិភាព។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។