ចប់នៅខ្មែរយើងនឹង....ក្បាលបង្កងសុទ្ធតែចាហួយ ចំណែកខ្លួនវិញឡើងរលួយ នៅស្រុកកៀនស្វាយយើងនឹង...(មានវីដេអូ)
ភ្នំពេញ៖ បង្កងចាហួយមិនមែនជារឿងថ្មីនោះទេ គ្រាន់តែនៅប្រទេសកម្ពុជាមិនសូវប្រទះ តែអ្វីដែលពលរដ្ឋនឹកស្មានមិនដល់នោះ ពេលនេះបានប្រទះហើយនៅកន្លែងលក់គ្រឿងសមុទ្រមួយកន្លែងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នារីម្នាក់ទិញបង្កងចំនួន ១៨ ក្នុងគោលបំណងញ៉ាំជុំគ្រួសារឲ្យសប្បាយម្តងនាឱកាសចុងសប្តាហ៍។ លុះពេលចាប់ផ្តើមហូប បកឡើងសុទ្ធតែចាហួយនៅក្នុងបង្កង ធ្វើឲ្យនាង និងម្តាយនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតភ្លាត់មាត់ថា «ធ្លាប់តែឃើញស្រុកគេ ពេលនេះប៉ះហើយ ស្គាល់ហើយលោកអើយ សុទ្ធតែចាហួយ»។ ប្រពពកូនស្រីបានប្រាប់ថា «ចាហួយគេបាញ់ចាហួយចូលក្បាលបង្កង ចំណែកឯខ្លួនបង្កងវិញ សាច់ឡើងរលួយ ហូបមិនកើតទេ»។ បង្កង ១៨គ្រោងហូបជុំគ្រួសារនោះត្រូវបាននាងបោះចោល ថែមទាំងផ្ញាំផ្ញើរទៅបងប្អូនទាំងអស់ថា «ទិញបង្កងត្រូវប្រុងប្រយ័ត្នណា តិបប៉ះបង្កងចាហួយដូចខ្ញុំ»។
មានវីដេអូ៖ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។