ស្អាតខ្លាំងណាស់មែនទេ... កោះសង្សារ​ ស្រស់ស្អាតខ្លាំង តែបើនិយាយពីតំលៃថ្លៃកប់ពពក ដេកត្រឹមតែមួយយប់ទេ តំលៃចាប់ពីពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារ កូនខ្មែរប្រហែលជាគ្មានវាសនាបានទៅលេងទេមើលទៅ​ បើថ្លៃយ៉ាងៗនឹង...
-

កាលពីថ្ងៃទី២៤ ខែមិថុនា អ្នកវិភាគសង្គមវ័យក្មេង និងជាប្រធានគណបក្សខ្មែរក្រោក បានបង្ហោះរូបភាពអំពីកោះរបស់ខ្មែរមួយដែលមានឈ្មោះថា កោះសង្សារ ដែលមានទេសភាពស្រស់ស្អាត មិនចាញ់កោះដ៏ទៃទៀតនោះ តែបើនិយាយពីតំលៃកប់ពពក។ លោក វិល្លាម បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោកថា​ "កោះសង្សាស្អាតណាស់ ។ កោះនេះជាកោះរបស់ខ្មែរទេ កុំច្រលំកោះបរទេស តែកុំស្មានថាខ្មែរមានលុយទៅលេងកោះរបស់ខ្លួនចុះ អត់ទោស ច្រលំហេីយ ទាល់តែអ្នកមានបានគេមានលុយទៅហេីយនេះយេីងជាម្ចាស់ប្រទេសសោះបែរជាត្រូវចំណាយលុយច្រេីនហួសហេតុទៅលេងកន្លែងទេសចរណ៍របស់ខ្លួន ការពិតគេមិនចង់អោយខ្មែរទៅតែម្ដងហ្នឹង គេដឹងថាខ្មែរក្រ គេដាក់តម្លៃថ្លៃ ដេកមួយយប់ 3000-5000$ លក់ថោកថ្លៃតាមរដូវ ក្រែងទឹកដីនេះជារបស់ខ្មែរ តែយេីងស្រមៃតិចមេីល ទឹកដីយេីងគេយកអភិវឌ្ឍន៍បន្តិចបន្តួច គេលក់មកអោយយេីងទៅដេីរលេង សួរថាចំណេញសេដ្ឋកិច្ចត្រង់ណា ? គឺខ្មែរខាតហេីយបរទេសចំណេញ ទៅវិញទេ កោះនេះក្រុមហ៊ុនបរទេសមានទទួលអាជ្ញាប័ណ្ណវិនិយោគ , តុបតែងបន្តិចបន្តួចប្រេីគំនិតឆ្នៃបន្តិច ក៏ក្លាយជាឋានសួគ៍មួយដ៏ល្បីល្បាញ , ចុះឆ្ងល់ថារដ្ឋាភិបាលម៉េចក៏មិនវិនិយោគវាខ្លួនឯង ? វាអាចនិយាយបានថាការដែលរដ្ឋាភិបាលគ្មានលុយ ឬគ្មានគំនិតក៏ថាបាន នៅមានកោះលក្ខណៈស្អាតៗជាច្រេីនទៀតដែលត្រូវបានក្រុមហ៊ុនឯកជនគ្រប់គ្រងនាប៉ែកកោះកុង ដូចជាកោះខ្មោចជាដេីម ហេីយអាសូតែក្រុមហ៊ុននោះយកអភិវឌ្ឍន៍ទៅ គឺក្រុមហ៊ុនអស់នឹងយកទៅទុកចោលដូចតំបន់ឋាននរក វាមិនខុសអ្វីពីដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ ២១៥០០០០ហិចតាទេ ខណៈពលរដ្ឋជួបវិបត្តិដីធ្លីយ៉ាងច្រេីន . បេីអោយដកហូតដីសម្បទាននោះចែកពលរដ្ឋវិញ មួយគ្រួសារ១ហិចតា នោះពលរដ្ឋ ២លានគ្រួសារនឹងមានដីគ្រប់ៗគ្នា ។ ហេីយពលរដ្ឋអាចធ្វេីកសិកម្ម ដាំដុះ បានតាមសណ្ឋានដីនិមួយៗ ពលរដ្ឋមានជីវភាពល្អ វាមិនចំណេញជាងអោយបរទេសគ្រប់គ្រងឬក៏យ៉ាងម៉េច ។"

ប្រភព៖​ William Guang