សម្ដេច ហ៊ុនសែន​ មិនអនុញ្ញាតិអោយកាប់ ដើមអាចម៍ដែកនោះទេ ដូចនេះសូមប្រជាពលរដ្ឋកុំព្រួយបារម្ភ...
-

កំពត​ ៖​ ដើមអាចម៍ដែកមួយដើមដែលមានអាយុកាលរាប់រយឆ្នាំមកហើយ​និងជាប្រភេទដើមឈើកម្រផងនោះត្រូវបានមន្ទីរវប្បធម៌​ខេត្ត​កំពត​ ចង់កាប់ចោលព្រោះតែវាចាស់ទ្រុឌទ្រោមបង្ករអោយផ្ទុះការតវាពីប្រជាពលរដ្ឋកក្រើក​ Facebook រហូត​ដល់ប្រជាពលរដ្ឋ​ដាក់វេនគ្នាដេកយាមដើមអាវម៍ដែកនេះទៀតផង​ ។​ បន្ទាប់ទទួលបានដំណឹងនេះ​ នៅព្រឹកថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ឯកឧត្ដមបណ្ឌិត​ប៉ែន សុីម៉ន គាត់ថ្លែងក្នុងឱកាសសម្ពោធអាគារវិទ្យាល័យ ហ៊ុន សែន អង្គស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ​ ខេត្ត​កំពត​ ប្រកាសប្រាប់ប្រជាពលរដ្ឋថាសម្ដេច ហ៊ុនសែន​ មិនអោយកាប់ទេ ដូច្នេះប្រជាពលរដ្ឋមិនចាំបាច់ចំណាយកម្លាំងដេកយាមដើមឈើនេះទេ ព្រោះមិនអាចនរណា​ហ៊ានកាប់ទេ ។ លោក​ ស៊ឹម​ វុទ្ធា​ អភិបាលរង​ និង​ ជាអ្នកនាំពាក្យសាលាខេត្តកំពត​ ក៏បានប្រាប់អោយដឹងដែរថា​ អាជ្ញាធរខេត្តមិនអនុញ្ញាតិអោយកាប់ដើមអាចម៍ដែកនេះទេ​ គឺអោយរក្សាទុកដដែលតែត្រូវមានការថែទាំ​ និងដាក់សញ្ញាគ្រោះថ្នាក់បញ្ជាក់អំពីដើមឈើចាស់ទ្រុឌទ្រោម​ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ​ ។

ប្រភព៖ Vannak Pheng