គួរស្រណោះណាស់!! បាត់ឪពុកពីផ្ទះ៣ថ្ងៃ ត្រូវកូនស្រីដើររកប្រទះឃើញអណ្ដែតទឹកឡើងហើមស្អុយ ក្នុងរណ្ដៅខ្សាច់ក្បែផ្ទះ
ភ្នំពេញ៖ សាកសពបុរសវ័យចំណាស់ម្នាក់បានស្លាប់អណ្ដែតទឹកក្នុងរណ្ដៅខ្សាច់ នៅចំណុចភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចកាលវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។
សាកសពជនរងគ្រោះមានឈ្មោះ ញ៉ លន់ ភេទប្រុសអាយុ៥៦ ឆ្នាំមុខរបរ កសិករ មានប្រពន្ធឈ្មោះ ញឹម វី ភេទស្រី អាយុ៥៥ឆ្នាំមុខរបរ កសិករ មានទីលំនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ ទាំង២នាក់ប្ដីប្រពន្ធ ។ យោងតាមសម្ដីស្ដ្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះរូបគាត់បានយកកូនប្រុសពៅរបស់គាត់ទៅបំបួស(បួសជាព្រះសង្ឃ) នៅវត្ដភ្នំឧត្ដុង ហើយមិនបានឲ្យជនរងគ្រោះជាប្ដីទៅជាមួយទេដោយឲ្យនៅផ្ទះជាមួយកូនៗ លុះដល់ថ្ងៃទី២៤ ខែឆ្នាំដដែលរូបគាត់ក៏បានត្រលប់មកវិញ ស្រាប់តែកូនៗបានប្រាប់គាត់ថា មិនឃើញឪពុកតាំងពីម៉ោង៦ព្រឹកម្លេះ ហើយគាត់ក៏បាននាំកូនដើររកគ្រាប់ទីកន្លែង តែមិនឃើញឡើយ រហូតមកដល់ព្រឹកថ្ងៃកើតហេតុរូបគាត់ក៏បានទៅប្រាប់បងស្រីបង្កើតរបស់ជនរងគ្រោះឲ្យជួយដើររក ហើយបងស្រីបង្កើតបានដើររកដល់កន្លែងរណ្ដៅដី ក៏ប្រទះឃើញសាកសពប្អូនរបស់គាត់អណ្ដែតទឹកក្នុងរណ្ដៅដីធំក្លិនស្អុយបាត់ទៅហើយ ។ ភ្លាមៗស្ដ្រីជាប្រពន្ធបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសមត្ថកិច្ចបានទាក់ទងជំនាញកោសល្យវិច្ឆ័យចុះមកធ្វើការពិនិត្យសាកសពកន្លែងកើតហេតុ ។ ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។