សូមប្រុងប្រយ័ត្ន...បុរសម្នាក់ត្រូវឆ្មាខាំ រំលងបានមួយខែស្រាប់តែមានអាការៈប្រកាច់បែកពពុះមាត់តែម្តង....
-

បាត់ដំបង៖ បន្ទាប់ពីឆ្មាខាំបាន ១ខែបុរសម្នាក់ចេះមានអាការៈប្រកាច់បែកពពុះមាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងកាលពីពេលព្រឹកមិញថ្ងៃទី២៦ មិថុនានេះ ខណៈដែលជំងឺនេះត្រូវបានលោកវេជ្ជបណ្ឌិត តាត អះអាងថា «គាត់មានជំងឺឆ្កែឆ្កួត» តែនារីរូបស្រស់មិនជឿថា ឆ្មាខាំ ទៅកើតជាជំងឺឆ្កែឆ្កួតឡើយ ដោយនាងលើកឡើងថា «ឆ្មាខាំ ម៉េចបានក្លាយជាជំងឺឆ្កែឆ្កួតវិញ?»។ យ៉ាងណាជុំវីញរឿងឆ្មាខាំនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Rong Rothlina» ស្រាយបំភ្លឺរឿងឆ្មាខាំក្លាយជាជំងឺឆ្កែឆ្កួតនោះថា «មិនថាឆ្មា ឬឆ្កែខាំសុទ្ធតែអាចឆ្លង់ជំងឺនេះទាំងអស់ កាពិតជំងឺនេះមិនមែនហៅជំងឺឆ្កែឆ្គួតទេគេហៅជាភាសារអង់គ្លេសអីទេភ្លេចបាត់ហើយ តែនៅក្នុងប្រទេសយើងហៅជំងឺឆ្កែឆ្គួត ព្រោះសង្កេតឃើញភាគច្រើនឆ្កែខាំហើយបានក្លាយជាបែបនឹង តែមិនថាឆ្កែ ឆ្មា… ខ្ញុំធ្លាប់ត្រូវឆ្កែខាំហើយទៅចាក់វ៉ាក់សាំងការពារ ទៅដល់បានដឹងថាមានមនុស្សមួយចំនួនគាត់មកចាក់តែ ឆ្មាខាំ ខ្លះទៀតគ្រាន់តែក្រញៅ ។ ចាំណាំថាពេលឆ្កែឫឆ្មាខាំត្រូវទៅចាក់វ៉ាក់សាំងកាពារ មិនត្រូវទុកអោយហួស72ម៉ោងទេ ព្រោះវាធ្វើអោយគ្មានប្រសិទ្ធភាព»។

ប្រភព៖ dara-news