ចាប់ខ្លួនអ្នក​យក​ព័​ត៌មាន​​ ទូរ​ទស្ស​ន៍​​ប៉ុស្តិ៍​​ លេខ​​៥ម្នាក់ ​តាម​ដី​កា​បង្គាប់ឱ្យ​ចាប់ខ្លួន​របស់ ​សាលាដំ​បូង ​រាជធានី​ភ្នំពេញ
-

កំពង់ធំៈ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​ព្រឹក​​ ថ្ងៃ​ទី​២៦ ​ខែមិថុនា ឆ្នាំ២០១៨នេះ បុរស​ម្នាក់​ដែល​ស្គាល់​ថា ជា​អ្នក​យក​ព័​ត៌មាន​​ទូរ​ទស្ស​ន៍​​ប៉ុស្តិ៍​​លេខ​​៥ ត្រូវ​បាន​សមត្ថកិច្ច​​​ស្រុក​កំពង់ស្វាយ ​សហការជាមួយ​​ស្រុក​ស្ទោង​ ធ្វើការ​ឃាត់​ខ្លួន​បាន ក្នុងករណីពាក់​ព័ន្ធ​ លើ​ករណី​ឆបោក​​ប្រាក់ ​ដែល​ធ្វើ​ឡើង​តាម​ដី​កា​បង្គាប់ឱ្យ​ចាប់ខ្លួន​របស់ ​សាលាដំ​បូង ​រាជធានី​ភ្នំពេញ​ ។

សេចក្តីរាយការណ៍បន្តទៀតថា ​ជនសង្ស័យ​​ឈ្មោះ ហ៊ា​ង លី​ហាក់ ការឃាត់ខ្លួន​ធ្វើ​ឡើង​ ខណៈ​កំពុង​​ធ្វើ​ដំណើរ​ចេញពី​ស្រុក​ស្ទោង លុះ​មក​ដល់ចំណុច​​ផ្លូវកែង​វត្ត​ប្រាសាទ​ស្វាយព្រៃ ​​ក្នុង​ឃុំ​ត្រពាំង​ប្ញ​​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក៏​បាន​ជួប​​កម្លាំង​នគរបាល​ស្រុក ខណៈ​ក៏កំពុង​​រង់​ចាំ​ស្កាត់ផ្លូវ​ ដើម្បី​ឃាត់ខ្លួនផងដែរ ។
ប្រភព​បន្ត​ថា ជនសង្ស័យ​បាន​បើករថយន្ត​មក​ដល់ លុះពេលជួបសមត្ថកិច្ច​ក៏ចុះសួរនាំ ហើយ​ក៏​ត្រូវ​​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំតែ​​ម្តង ។ គួរ​បញ្ជាក់ដែរថា ​​​ជនសង្ស័យ​​ពី​មុនក៏​​ធ្លាប់ជា​អ្នក​យក​ព័ត៌មានឱ្យ​ទូរទស្សន៍ ទ​.​ទ​.​ក ​ហើយក៏ធ្លាប់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​វាយ​ខ្នោះម្តង​រួច​មក ​។ លុះចូល​មក​​ប៉ុស្តិ៍​លេខ​៥ បានប្តូរ​​ឈ្មោះថា ហេង ជលសា វិញ ហើយ​ក៏​​​មាន​ពាក្យបណ្តឹង​ច្រើន​ណាស់​ ដែល​គេ​ប្តឹង​ជនសង្ស័យរូប​​នេះ ។