ខឹងសុំថើបមិនបាន វាយនារីរងគ្រោះសន្លប់ រួចបីចូលបន្ទប់រំលោភបានសម្រេច...
-

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ យុវជនឈាមរាវម្នាក់​ ខឹងនារីម្នាក់មិនឲ្យថើបក៏វាយនាងមួយដៃ សន្លប់រួចបីចូលបន្ទប់រំលោភបានសម្រេច។

ជនសង្ស័យឈ្មោះ អ៊​ន រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ។ ជន​រង​គ្រោះ អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន ស្រុក​កំណើត​នៅ ខេត្តព្រៃវែង ។ ​តាម​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ខ​ណណៈ​ដែល​កំពុង​អង្គុយ​មាត់​ជណ្តើរ និយាយ​ទូរស័ព្ទ​ទៅ​ម្តាយ កំពុងមាន​ជំងឺ សម្រាក​ព្យាបាល​នៅ​ពេទ្យ ស្រាប់តែ​ជនសង្ស័យ​ដើរ​ពីក្រោយ មកសុំ​ថើប​មួយ ដូចជា​ងាយ​ពេក​ទៅហើយ នាង​ប្រកែក ត្រូវបាន​ជនសង្ស័យ​ចាប់​ថើប នាង​ខឹង​ជេរ​ស្តី ជនសង្ស័យ​វ៉ៃ​មួយ​ដៃ សន្លប់​ស្តូក ទម្រាំ​ដឹងខ្លួន អាក្រាតកាយ​អស់រលីង នៅក្នុង​បន្ទប់ របស់​ជនសង្ស័យ អស់ទាំង​ព្រហ្មចារី​យ៍ ដោយ​ប្រុស​ព្រាន​រំលោភ លុះ​រហូតដល់​រសៀល​ថ្ងៃទី​២៧ ខែមិថុនា និយាយប្រាប់​បងស្រី ប្រាប់​រឿង​ដល់​ម្ចាស់​ផ្ទះជួល ដឹង​សព្វ​រឿង ទៅប្តឹង​ប៉ូលីស ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។​ ចំណែក​បុរស​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​អី​ៗ​ជាមួយ​នារី​ខាងលើ​មែន គឺ​ដោយ​ត្រូវរ៉ូវ​នឹង​គ្នា ។ ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​សំណូមពរ​ថ្លៃ​ជំងឺផ្លូវចិត្ត​ចំនួន​៣០០០​ដុល្លារ តែ​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​នៅឡើយ ៕ ដោយ៖ និស្ស