ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិកកម្មរស្មីហង្សមាស កញ្ញា ឪក សុគន្ធកញ្ញា ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ ពុក ម៉ែ បង ប្អូននោះ ពេលនេះកញ្ញាក៏មានដំណឹងល្អមួយទៀតមកប្រាប់ ដល់ពុក ម៉ែ បង ប្អូនថា កញ្ញា នឹងចូលរួម ការបើកសម្ភោធហាង Superdry នៅកម្ពុជា នឹងបុរសសង្ហាដែលមកពីប្រទេសថៃ គឺលោក Mark Prin ដែលជាតារាប្រុសស្រស់សង្ហា និងកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់ ពុក ម៉ែ បង ប្អូន តាមរយៈការសំដែងរឿងភាគច្រើនផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ កញ្ញា ឪក សុគន្ធកញ្ញា បានរៀបរាប់ថា "ការបើកសម្ភោធហាង Superdry នៅកម្ពុជា!ជួបជាមួយនាងខ្ញុំ រួមជាមួយតារាមកពីព្រះរាជាណាចក្រថៃ លោកMark Prin និងតារារបស់ព្រះរាជាណាចក្រកម្ពុជាយើងជាច្រើនទៀត ។ នៅផ្សារទំនើបអុីអនសែនសុខ ជាន់ផ្ទាល់ដី។ ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2018/ ចាប់ពីម៉ោង 6 ដល់ម៉ោង 8ល្ងាច Superdry Cambodia Store Grand Opening! Meet up with me, Thai celebrity Mark Prin and other celebrities At Aeon Mall Sen Sok City, ground floor. 29th JUNE 2018 / 18.00-20.00"។
ប្រភព៖ Aok Sokunkanha