បន្ទាប់ពីមាន វីជេ អាលីយ៉ា បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ស្រាប់តែមិត្តភិក្តជិតស្និទ្ធរបស់កញ្ញាអាលីយ៉ា បានបង្ហើបប្រាប់ថា "អាលីីយ៉ាជាកូនកំព្រា ត្រូវបានម្តាយបង្កើតយកមកបោះបង់ចោលនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ ហើយក៏ត្រូវបានម្តាយចិញ្ចឹមយកទៅចិញ្ចឹម តែអ្វីដែលគួរឲ្យសោកសង្រែងបំផុតនោះ គឺកន្លែងនេះហើយដែលមានបានទទួលមរណភាព តែបែរជាគ្មានសាច់ញាតិណាមកមើលនាង ឬ ក៏មកទទួលសពយកទៅធ្វើបុណ្យនោះទេ"។ នេះបើយោងតាមប្រភពហ្វេសប៊ុក chhorm Channet Dane បានរៀបរាប់ទាំងទឹកភ្នែកថា "ប្រវត្តិសង្ខេបដ៏គួរអោយអាសូររបស់អាលីយ៉ា ដែលលោកអ្នកពុំបានដឹងហើយឆ្ងល់ថាហេតុអ្វីបានជាគ្មានសាច់ញ្ញាត្តិមកថែរក្សាមើលថែនិងមកបុណ្យសពគឺ ព្រោះនាងជាក្មេងកំព្រារតាំងពីកំណើត ត្រូវឱពុកម្តាយបោះបង់ចោលនៅមន្ទីពេទ្យកាល់ម៉ែត្រនេះ ត្រូវម្តាយធម៌យកទៅចញ្ចឹមឈ្មោះ (គង់ឡាំងសាធ )អ្វីដែលអនិច្ចារបំផុតជាងនេះគឺនាងត្រូវមកស្លាប់នៅកន្លែងដែលនាងធ្លាប់កើតដោយត្រូវឱពុកម្តាយបោះបង់ ហើយជាទីកន្លែងដែលស្លាប់គ្មានសាច់ញ្ញាត្តិដូចគ្នា។"។ ប្រភពពីម្ចាស់ហ្វេសប៊ុក បានប្រាប់ថា "សពអាលីយាបូជា ម៉ោង៣.២០នាទីរសៀល"។
មានវីដេអូ៖ ប្រភព៖ chhorm Channet Dane