ចប់ហើយ! ប្រទេសថៃ អស់សង្ឈឹមក្នុងការរុករកជីវិតក្មេងៗទាំង១៣នាក់ ៦ថ្ងៃហើយ មិនទាន់បានដំណឹងសោះ...
ប្រទេសថៃ ៖ នៅចំណុចល្អាងភ្នំហ្លួង នៅស្រុកមៃសៃ ក្នុងខេត្តឈៀងរ៉ាយ ស្ថិតនៅភាគខាងជើងប្រទេសថៃ មានក្រុមកីឡាករបាល់ទាត់វ័យក្មេង ចំនួន១៣នាក់ ព្រមទាំងគ្រូបង្វឹកផងនោះ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងល្អាងនេះ ចំនួន៥ថ្ងៃមកហើយ នៅតែមិនទាន់រកឃើញវិញ ខណៈពួកគេបានទុកកង់ និងស្បែកជើងរបស់ពួកគេនៅខាងក្រៅល្អាង ។
កម្លាំងទាហានជើងទឹកថៃ បច្ចុប្បន្នកំពុងតែស្វែងរកកុមារ១២នាក់និងគ្រូបង្វឹកម្នាក់ របស់ក្រុមកីឡាកុមារ ដែលជាប់គាំងនៅ ខាងក្នុងរូងភ្នំ Tham Luang Nang Non ស្ថិតនៅខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ។ក្រុមជួយសង្គ្រោះបានខិតខំប្រជែងនឹងពេលវេលា យន្តហោះគ្មានមនុស្សបើក នាវាមុជទឹកបញ្ជាខ្នាតតូច ក៏បានបញ្ជូន ទៅស្វែងរក និងជួយសង្គ្រោះផងដែរ។ អភិបាលខេត្ត ឈៀងរ៉ៃ លោក Narongsak Osottanakorn បានឲ្យដឹងថា«យើងត្រូវតែរកឲ្យឃើញកុមារទាំងអស់នោះនៅថ្ងៃនេះ ។ យើងសង្ឃឹមថាពួកគេនៅមានជីវិតហើយជាប់គាំងនៅកន្លែងណាមួយខាងក្នុងរូងភ្នំនោះ។ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទឹកនៅក្នុងរូងភ្នំកើនឡើងរហូតដល់ទៅជិត៦ម៉ែត្រ បង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពស្វែងរកជនរងគ្រោះ។ មន្ត្រី ក្នុងតំបន់ក៏បាន ដាក់បន្ថែមម៉ាស៊ីន បូមទឹក ចេញពីរូងភ្នំ ប៉ុន្តែ ភក់ល្បាប់ បានគ្រប់ ដណ្តប់នៅតំបន់នោះធ្វើឲ្យទឹកក្នុងរូងភ្នំបន្តកើនឡើងពិបាកនៅក្នុងការស្វែងរក។ កុមារដែលជាប់គាំងនៅខាងក្នុងមានអាយុ ចាប់ពី១១-១៦ឆ្នាំ និងគ្រូបង្វឹក មានអាយុ២៥ឆ្នាំ បានបាត់ស្រមោល ក្រោយការហ្វឹកហាត់នៅព្រឹកថ្ងៃទី២៣ខែមិថុនា ពេលពួកគេចូលទៅក្នុងរូងភ្នំ ។ ការស្វែងរកបានចាប់ផ្តើមនៅពេលដែល ឪពុកម្តាយ ក្រុមកីឡាករខាងលើ ប្តឹងប៉ូលិសក្រោយពីមិនឃើញកូនវិលត្រឡប់ទៅផ្ទះវិញ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។