បាំងកក៖ បើតាមការចេញផ្សាយរបស់សារព័ត៌ មាន Bangkok Post នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានអោយដឹងថា ដោយសារតែភ្លៀងធ្លាក់ មួយយប់ទល់ភ្លឺបានធ្វើអោយកំពស់ទឹកនៅក្នុងរូង ភ្នំ Tham Luang មានការកើនឡើងជាលំដាប់ ដែលធ្វើអោយក្រុមអ្នកជួយសង្គ្រោះត្រូវបង្ខំចិត្ត ផ្អាកការតាមរកក្មេងប្រុសទាំង ១២នាក់ នឹងគ្រូ បង្វឹកបាល់នោះសិន។ បើតាមការបញ្ជាក់បានអោយដឹងថា រូងភ្នំដែល មានប្រវែង ១០គីឡូងម៉ែត្រ របស់ឧទ្យាន Tham Luang Khun Nam Nang Non មាន៤ច្រក ហើយត្រូវបានទឹកហូរពេញនៅច្រកសំខាន់នៃរូង នោះកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ សរុបមក ក្រុមជួយសង្គ្រោះត្រូវផ្លាស់ប្តូរទីតាំងសំភារៈ របស់ពួកគេពីក្នុងរូងមកក្រៅ ដើម្បីរោងចាំអោយ ទឹកស្រក់ទៅវិញ។ បានតាមអ្នកព្យាករណ៍អាកាស ធាតុក្នុងតំបន់បានបញ្ជាក់ថា ភ្លៀងអាចនឹងឈប់ ធ្លាក់នៅព្រឹកថ្ងៃព្រហស្បតិ៍។ នៅខាងក្រៅរូងភ្នំ កំលាំងប៉ូលីសចំនួន ១៣២នាក់ ត្រូវបានពង្រាយជាមួយនឹងសត្វឆ្កែ ដើម្បីស្វែងរក ផ្លូវផ្សេងទៀតចូលទៅកាន់រូងភ្នំ។ បុគ្គលិកនៅឧទ្យាណនេះបានបិទនៅព្រៃឧទ្យាណ មិនអោយទេសចរណ៍ចូលនោះទេ។ លោករដ្ឋមន្ត្រី Prawit Wongsuwon បានបញ្ជាក់ថា អ្នកជំនាញរបស់អាមរិចចំនួន ៣០នាក់បានមក រូងភ្នំ ហើយពួកគេកំពុងតែពីនិត្យក្នុងការចូលទៅ កាន់រូងភ្នំ ដើម្បីជួយអ្នកដែលបានបាត់ខ្លួន។ គួរបញ្ជាក់ផងដែរថា មានគ្រូទាយបានបញ្ជាក់ថា៖ នៅចំណុចល្អាងភ្នំហ្លួង នៅស្រុកមៃសៃ ក្នុងខេត្តឈៀងរ៉ាយ ស្ថិតនៅភាគខាងជើងប្រទេសថៃ មានក្រុមកីឡាករបាល់ទាត់វ័យក្មេង ចំនួន១៣នាក់ ព្រមទាំងគ្រូបង្វឹកផងនោះ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងល្អាងនេះ ចំនួន៥ថ្ងៃមកហើយ នៅតែមិនទាន់រកឃើញវិញ ខណៈពួកគេបានទុកកង់ និងស្បែកជើងរបស់ពួកគេនៅខាងក្រៅល្អាង ។ ម្សិលមិញថ្ងៃទី២៦ មិថុនា អាជ្ញាធរថៃបានព្យាយាមជួយសង្គ្រោះក្មេងៗទាំងនោះ ដោយអាជ្ញាធរមានក្រុមជួយសង្គ្រោះមានទាហានថៃ និងប្រជាពលរដ្ឋផងដែរ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតយក្ស ចំនួន៨គ្រឿង បូមទឹកចេញពីល្អាងនោះ ។ ដោយសារតែមានទឹកជន់ច្រើននៅក្នុងល្អាងនោះ (គឺទឹកជន់ឡើងនៅក្នុងល្អាងជារឿយៗក្នុងកម្រិត៤សង់ទីម៉ែត្រក្នុង១ម៉ោង) ទើបមានការបញ្ជាឲ្យដកថយកម្លាំង រងចាំបន្តជួយសង្គ្រោះចាប់ពីម៉ោង៦ល្ងាចបន្តទៀត ។ អ្នកទី ១ ជាគ្រូបង្វឹក អាយុ ២៥ ឆ្នាំ បានទៅចាប់ប្រកេសព្រះនៅក្រោមរូងភ្នំ ប្រកេសមើលទៅដូចមាស ប៉ុន្ដែមិនមែនទេវាគឺជាមាសសំរិទ្ធ គាត់គិតថាជារបស់មានតម្លៃក៏ចាប់យកមក ប៉ុន្ដែវាជារបស់មានតម្លៃនៅក្នុងនោះ។ អ្នកទី ២ ភីរាក់ផាត់ អាយុ ១៦ ឆ្នាំ ទៅគូរវាសជើងលើជញ្ជាំង ហើយយកជើងជាន់ ដូចជាការប្រមាថ។ អ្នកទី ៣ ប្រាចាក់, អ្នកទី ៤ ណាត់ថាវុធ អាយុ ១៤ អ្នកទាំងពីរបានយកកាក់ជាមួយគ្នា ឃើញប្រាក់ក៏យកប្រាក់ មានទាំងកាក់ខ្មៅ និងកាក់ក្រហម យកមកដោយគិតថានឹងយកចេញពីរូងភ្នំ ប៉ុន្ដែក៏យកចេញមកមិនបាន។ អ្នកទី ៥ ភិផាត់ អាយុ ១៥ ឆ្នាំ បានហាមអ្នកទាំងនោះមិនឲ្យយករបស់ទាំងនោះចេញទៅ។ អ្នកទី ៦ ផានុម៉ាត អាយុ ១៣ ឆ្នាំ មិនយកអ្វីឡើយ កើតទុក្ខផង យំផង ព្រោះមិនចង់បានរបស់ទ្រព្យអ្នកដទៃ គឺគិតចង់ត្រឡប់ទៅផ្ទះវិញ។ អ្នកទី ៧ ដួងភិច អាយុ ១៣ ឆ្នាំ ខួរក្បាលខ្ពស់ ពេលកើតហេតុចេញមកមិនរួច ក៏បោះចូលទៅក្នុងទឹក ពេលនេះកើតទុក្ខខ្លាំងណាស់, អ្នកទី ៨ រួមគំនិតគ្នាគឺបោះចោលរបស់ចូលក្នុងទឹកអស់ហើយ។ អ្នកទី ៩ អាដុន អាយុ ១៤ ឆ្នាំ របស់នៅមានក្នុងហោប៉ៅ គឺជាកាក់ និងព្រះ។ អ្នកទី ១០ ផនឆៃ អាយុ ១៦ ឆ្នាំ បានគូរវាសជើង និយាយប្រមាថមើលងាយ។ អ្នកទី ១១ អេការ៉ាត់ អាយុ ១៤ ឆ្នាំ លួចប្រាក់ ប្រាក់វែងពណ៌ស មានរូបព្រះ បានយកទៅអួតមិត្តភក្តិ។ អ្នកទី ១២ ខានីន អាយុ ១១ ឆ្នាំ អត់យកអ្វីទាំងអស់ ដើរតាមគេ គេឲ្យមើលអ្វីក៏មើល។ អ្នកទី ១៣ មុងឃុន អាយុ ១៣ ឆ្នាំ គឺគិតតែពីយំ យករបស់មកហើយតែយកទៅណាមិនបាន ពេលកើតហេតុក៏ដាក់របស់ចុះ អង្គុយយំ។ លោកយាយបានប្រាប់ទៀតថា ក្មេងទាំងអស់គឺនៅមានជីវិត ជើងលេខគ្មាននរណាម្នាក់ស្លាប់ឡើយ វីធីជួយគឺឲ្យឪពុកម្ដាយធ្វើបាយសី ៥ ផ្កា ៧ ពណ៌ យកទៅខមាទោស ក្រាបសំពះរូងភ្នំ គេនឹងបង្ហាញខ្លួនកូនៗឲ្យឪពុកម្ដាយឃើញ។
ប្រភព៖ camnews.asia