សូមជួយត្រេកអរផង! ក្តៅៗអ្នកស្រាវជ្រោវប្រទេសថៃម្នាក់ នឹងប្រើឧបករណ៌ពិសេសម្យ៉ាង ដើម្បីឲ្យដឹងដំណឹងក្មេងៗទាំង១៣នាក់ ឆាប់ៗនេះ..
ថៃ៖ ក្មេងៗសិស្សសាលាមួយក្រុមមានគ្នា១៣នាក់ រួមជាមួយគ្រូបង្វឹកម្នាក់បានបាត់ខ្លួនក្នុងរូងភ្នំ Tham Laung ប្រទេសថៃ កាលពីថ្ងៃ សៅរ៍។ នេះមិនមែនជាលើកទី ១ ទេ ដែលមានមនុស្សបាត់ខ្លួនក្នុងរូងភ្នំនេះ ដោយកាលពីឆ្នាំ ២០១៦ ក៏ធ្លាប់មានបុរសម្នាក់បាត់ខ្លួនយ៉ាងអាថ៌កំបាំងផងដែរ។
ដោយឡែកសម្ថកិច្ចថៃបានដកថយសិន ព្រោះរង់ចំាចំនាត់ការថ្មី ។ ប៉ុន្តែខណះពេលនេះ លោក Anukoon Sorn-ek ជាអ្នកស្រាវជ្រោវភូមិសាស្រ្តនៃតំបន់ឆៀងរៃ បានប្រកាស យក ឧបករណ៌ ពិសេសម្យ៉ាង ដែលអាច ស្កេន ថ្មបានរហូតដល់កំរាស់ 150 ម៉ែត្រ ដើម្បីរកកន្លែងក្មេងដែលបាត់ ។ព្រោះថាឧបស្គគសំរាប់សម្ថកិច្ចពេលនេះគឺ រូងល្អាងមានទឹកច្រើន ដូចនេះមានតែវិធី ស្កេនថ្មទេ ដើម្បីស្វែងរកផ្លូវចូលសារជាថ្មី។ យើងទាំងអស់គ្នានឹងសង្ឃឹមថាអាចនឹងរកឃើញក្មេងៗក្នុងពេលឆាប់ៗខាងមុខ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។