តោះមកអានរឿងខ្លះៗ ដែលទាក់ទងអំពីរូងភ្នំ Tham Luang ដែលក្មេងទាំង១២នាក់ និងគ្រូរបស់គេចូលទៅជាប់នៅក្នុងនោះ
-

Tham Luang គឺជារូងភ្នំថ្មកំបោរដ៏ធំមួយ ហើយដែលគេជឿថាជារូងភ្នំ ដ៏វែងជាងគេនៅ ប្រទេសថៃ ដែលមានចំងាយជាង១០គម ដោយក្នុងរូងនោះមានចរន្តទឹកហូរជាប់ និងមានថ្មភ្នំធំតូចខ្ពស់ទាប ។រូងភ្នំនេះគឺជាកន្លែងដែលបរទេសជាច្រើនសាកល្បងចូលទៅដើម្បីស្រាវជ្រាវតែមិនដែលបានសំរេចនោះទេដើម្បីទៅដល់គោលដៅចុងបញ្ចប់នៃរូងនេះ ដោយពេលដែលចូលទៅគឺជួបឧបសគ្គនិងបញ្ហាជាច្រើនជាពិសេសគឺភាពងងឹតនៅក្នុងនោះ។

នៅក្នុងតំបន់នេះដែលស្ថិតនៅ Mae Sai Chang Wat ខេត្ត Chiang Rai មានរូងភ្នំស្រដៀងគ្នានេះដល់ទៅ៣រូងផ្សេងទៀតដែលអាចអោយអ្នកទេសចរទៅកំសាន្តបានជាមួយធម្មជាតិ តែគេហាមចូលនិងពិនិត្យមើលច្បាស់លាស់ពីសុវត្តិភាព នៅពេលខែភ្លៀង ព្រោះវាអាចជន់លិចបាន។ ដោយសារតែរូងភ្នំនេះងងឹតនិងមានរឿងរ៉ាវអាថ៏កំបាំងច្រើន ដែលគេនិយាយតៗគ្នាមក ដោយមិនទាន់មានអ្វីមកធ្វើការបញ្ជាក់នោះទេ ទើបមិនសូវមានអ្នកណាហ៊ានចូលទៅក្នុងរូងភ្នំនោះទេ ដូចនេះអ្នកដែលចង់ចូលទៅចាំបាច់ត្រូវផ្តល់ដំណឹងដល់អាជ្ញាធរជាមុនសិន ដើម្បីដឹងច្បាស់ពីកំពស់ទឹក និងសុវត្តិភាពរឺអត់ ភាគច្រើនគឺចូលបានតែបន្តិចក៏នាំគ្នាចេញមកវិញ ដោយសារមិនអាចបន្តទៅមុខទៀតបាន។ កាលពី៥៩ឆ្នាំមុនមានរឿងរ៉ាវពីបុរសម្នាក់បានបាត់ខ្លួនអស់ជាង៣ខែ នៅក្នុងរូងភ្នំនេះ ដោយអាថ៏កំបាំង (ត្រង់កន្លែងនេះគេអត់បានបញ្ជាក់ថាបុរសនោះយ៉ាងណាហើយនោះទេ)។