ទីបំផុតប្រទះឃើញរន្ធថ្មថ្មីមួយទៀត ដែលមានទំហំដល់ទៅ៥ម៉ែត្រ ដោយអ្នករុករករំពឹងថា អាចនឹងរកឃើញជីវិតក្មេងៗទាំង១៣នាក់ ក្នុងពេលឆាប់ៗ..
សីហា
-

ឈៀងរៃ៖ ក្នុងការរុករកក្មេងដែលបាត់ខ្លួនអស់រយះពេល ៥ថ្ងៃមកហើយ យ៉ាងណាមិញយប់មិញនេះមានការ បូមទឹកចេញពីល្អាង អស់មួយយប់ ប៉ុន្តែនៅតែមិនទាន់រកឃើញទៀត។

ខណះពេលនេះក្រុមរុករករបស់ថៃ បានប្រទះឃើញរន្ធថ្មថ្មីមួយទៀត ដែលបាំងផ្លូវចូល ហើយរន្ធថ្មនោះមានទំហំដល់ទៅ៥ម៉ែត្រ ដោយពួកគេរំពឹងថា ប្រហែលជាក្មេងនោះជាប់ក្នុងនោះ និងកំពុងសិក្សាស្រាវជ្រាវ អោយច្បាស់ថា តើអាចជាកន្លែងរបស់ក្មេងៗដែលកំពុងបាត់ខ្លួនឬយ៉ាងណា។
គួរបញ្ចាក់ផងដែរថា ក្រុម​អ្នក​មុជទឹក​លំដាប់​ពិភពលោក​មក​ពី​ប្រទេស​អង់គ្លេស​ បាន​ត្រលប់​ឡើង​មក​វិញ​ហើយ ​តែ​នៅ​មិន​ទាន់​បាន​ចម្លើយអ្វីទេ​នៅ​មិន​ទាន់​ជួប​ក្មេងនោះទេ បញ្ចាក់ក្មេងនោះបាត់ក្នុង រូងភ្នំ​ណាង​ណនស្រុក​មេសាយ​ខេត្ត​ឈៀងរ៉ាយ​ ប្រទេសថៃ។
តែទោះជាយ៉ាងណាក៌នៅតែរកវិធីផ្សេងៗទៀតដែល ដូចជាការស្កេនរូងថ្មជាដើម បើនិយាយចំពោះក្រុមដែលកំពុងរុករកវិញគឺថានៅតែមានសង្ឃឹម៕