អាលីយ៉ា៖ ព្រោះតែស្រលាញ់ភាពស្អាត មុនពេលស្លាប់ បានផ្តាំទៅមិត្តភិក្តថា កុំថតរូបនាង ពេលស្លាប់ ព្រោះវាអាក្រក់ នាងចង់ចងចាំនៅអ្វីដែលល្អនៅក្នុងជីវិតចុងក្រោយនេះ...
-

ភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញ ជាថ្ងៃពិធីបុណ្យសពកញ្ញា អា​លី​យ៉ា ដែលបានបូជានៅរសៀលម៉ោង៤ល្ងាច​ ​រូប​កាយ​​របស់​នាង​​ត្រូវ​ព្រះ​អគ្គី​ នាំយកទៅគ្មានសល់ អ្វីដែលគួរឲ្យអនិច្ចារនោះ តារាស្រីរូបនេះ លាចាកទាំងវ័យក្មេង ទាំងភាពរងារ។ ខណៈពេលដែលដង្ហែរសពកញ្ញា ក៏មានតារាជាច្រើនបង្ហាញពីអារម្មណ៍ក្តុកក្តួល និងឈឺចាប់បំផុត រហូតរកពាក្យអ្វីមកថ្លែងមិនបាន។ ជីវិតដែលកើតមកពោលពេញទៅដោយភាពរងារ ភាពកំសត់ អាលីយ៉ា បានព្យាយាមគ្រប់សព្វ គ្រប់បែបយ៉ាង។​ តាំងពីចាប់កំណើត រហូតដល់វ័យ៣០ឆ្នាំ អាលីយ៉ា មិនដែលទទួលបានអ្វីដែលហៅថា ភាពកក់ក្តៅ នឹងគេបានម្តង ។ខ្សែជីវិតមួយនេះ ពេលនេះក៏បានរសាត់បាត់ឆ្ងាយពីអ្នកទាំងអស់គ្នា ពីរង្វង់សិល្បះ ដែលនាងស្រលាញ់ ពីមិត្តភិក្ត ពីសង្គមមួយនេះ ទៅរស់នៅទីដ៏សែនសុខ។ នៅក្នុងពិធីបុណ្យដ៏គួរឲ្យសោកសង្រែងមួយនេះ ធ្វើឲ្យកញ្ញា ស៊ូ ដា​ណេ ដែលត្រូវជាមិត្តសំលាញ់ និងជាអ្នកមើលថែកញ្ញា អាលីយ៉ា អំឡុងពេលដែលកញ្ញាសម្រាកនៅក្នុងមន្ទីរពេទ្យនោះ ។ ទន្ទឹមនឹងការចាកឆ្ងាយមួយនេះ តារាចម្រៀង ស៊ូ ដា​ណេ ក៏បានបង្ហើបប្រាប់ថា តាមពិតទៅ អាលីយ៉ា មិនចង់ឲ្យបងប្អូនថតរូបនាង ក្នុងពេលដែលរូបនាងស្លាប់នោះទេ ព្រោះនាងស្រលាញ់ភាពស្អាត ហើយនឹងចង់ទុកអនុស្សារីយ៍ដែលល្អទៅជាមួយនាងផងដែរ។ តារាចម្រៀងវ័យក្មេងរូបនេះ បន្តទៀតថាទាំងទឹកភ្នែកថា ពេលរស់នៅកំសត់ដល់ម្លឹងហើយ ពេលស្លាប់ទៅក៏នៅតែកំសត់ សូមឲ្យវិញ្ញាណក្ខន្ធមិត្តសំលាញ់ ទៅកាន់សុខគតិភពផងចុះ។ នេះ​មាន​ន័យ​ថា​ កន្លង​មក ​អា​លី​យ៉ា ​ជា​ស្រី​ម្នាក់​ដែល​ស្រឡាញ់​ភាព​ស្អាត​ ហើយ​រូបថត​ជា​​ច្រើនសន្លឹក​​ដែល​នាង​ផុស​ឃើញ​ថា​ ជា​រូប​ស្អាត​ៗ​គួរ​ឱ្យ​ពេញចិត្ត​ ហើយ​បើ​យោង​លើ​ប្រវត្តិ​​សិល្បៈ ​អា​លី​យ៉ា​ ជាប់​ឈ្មោះ​ជា​អ្នក​ថត​ស៊ីកា​ម៉ា​រ៉ា​លេខ​១​ កាលពី​ជំនាន់​នាង​លេច​ធ្លោ​៕

ដោយ៖ ចាន់