តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលត្រូវបានមហាជនបានស្គាល់ និងទទួលបានការគាំទ្រជាច្រើននោះ ស្រាប់តែមានអារម្មណ៍ក្តៅឆាវពេលត្រូវ គេចោទថាជាមនុស្សយកមុខ យកមាត់។ ទន្ទឹមនឹងការខឹងក្រោធនោះ អ្នកនាងក៏បានរៀបរាប់ទាំងអារម្មណ៍ក្តៅចិត្តថា "ផ្ញើរជូនចំពោះបងប្អូនដែលមិនដឹងពីគោលការណ៍និងច្បាប់សមាគមទាំងឡាយ ហើយដើរនិយាយរិះគន់វាយប្រហារខ្ញុំ និង សូមផ្ញើរជូនបងប្អូនដែលនិយាយនៅថ្ងៃបុណ្យសពថា ទាល់តែមានអ្នក call មកគំរាមអោយខ្ញុំទៅបុណ្យទើបខ្ញុំចេញមុខទៅ ខ្ញុំសូមជម្រាបថានៅព្រឹកនោះវេលាម៉ោងជិត 11 ព្រឹកទើបខ្ញុំបានដឹងពីព័តមានមរណះភាពរបស់គាត់ ហើយខ្ញុំជាអ្នក call សួរគេដើម្បីរកម្ចាស់ដើមបុណ្យ គ្មានអ្នកណា call មកខ្ញុំទេ កុំនិយាយបំពានប្រយ័ត្នវិញ្ញាណសពបរ៉ាមុខ ហើយក៏មានអ្នកស្រែកឡូឡានៅរោងបុណ្យរឿងខ្ញុំមិនទាន់ទៅដល់រហ័សទាន់ចិត្តគេ ហើយលោក អុឹម ជីវ៉ា អ្នកតំណាងខ្ញុំដែលខ្ញុំអោយទៅចាត់ចែងមុនគឺមើលមិនឃើញមិនអោយតម្លៃគាត់ទេ ដល់ពេលខ្ញុំទៅដល់ចាត់ចែងពិធីទាំងមូលបែរជានាំគ្នាថាខ្ញុំទៅយកមុខយកមាត់ ។ ថ្ងៃនោះខ្ញុំអត់ធ្មត់ ខាំមាត់ ធ្វើមិនដឹងមិនលឺរឿងអ្វីទាំងអស់ ព្រោះចង់អោយវិញ្ញាណរបស់សពទៅអោយបានស្ងប់ ហើយមិនចង់មានរឿងក្នុងពិធីបុណ្យ ហើយខ្ញុំមិនមែនជាមនុស្សចេះតែនិយាយដោយមិនមានទង្វើទេ ។ រឿងអ្នកសិល្បៈមួយចំនួនខ្ញុំអត់ចង់និយាយទេ បើនិយាយដូចហែកទ្រូងអោយក្អែកចឹក ហើយកុំបន្ទោសទស្សនិកជនដែលគេមិនគាំទ្រ បើគ្នាឯងវាយប្រហារគ្នាដូចសង្គ្រាមលោកលើកទី2អញ្ចឹងនោះ ។ ចប់ពិធីខ្ញុំនិងបកស្រាយ បើមិនបកស្រាយរឿងខ្លះទេនាំគ្នាកាន់តែវាយប្រហារខ្ញុំ មិនដឹងចង់បានអ្វីអោយប្រាកដ ពេលមានទុក្ខរត់រក ពេលបានផលលួចសើយសំពត់ពីក្រោយ"។
ប្រភព៖ Chanlakhena Chorn ដោយ៖ និមល