លោក ប៉ែន ចំរ៉ុង ត្រូវអ្នកមានគុណសួរមួយសំនួរថា...
ភ្នំពេញ ៖ ពិធីករដ៏មានប្រជាប្រិយភាពពីសំណាក់យុវវ័យ លោក ប៉ែន ចំរ៉ុង កំពុងធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំង ព្រមទាំងសរសើរមិនដាច់ពីមាត់ ពីភាពផ្អែមល្ហែម តាមរយៈវីដេអូឃ្លីប កាលពីថ្ងៃខួបកំណើតរបស់លោកផងនោះ។ បើយោងតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបសង្ហារ ដែលទើបតែធ្វើដំណើរទៅលេងស្រុកកំណើតរួច ក្រោយមកក៏ធ្វើការបង្ហោះរូបភាពយ៉ាងផ្អែមល្ហែជាមួយអ្នកមានគុណ ក្រោយមកក៏មានសំនួរមួយសំនួរដែលអ្នកមានគុណសួរទៅលោក ធ្វើឲ្យរូបលោកស្ទើរតែទប់ទឹកភ្នែកមិនបាននោះ គឺថា "អោយតែពេលជួបម៉ែសួរសំនួរដដែលៗនឹកពុកម៉ែអត់? កូនចង់ប្រាប់ថាលើសពីនឹកទៅទៀត អាណិតណាស់បានកូនទៅលេងញញឹមខ្ចឹប ពុកអត់ហ៊ានចូល ថតទេអៀនព្រោះដោះអាវ ពេលកូនលាមកវិញមុខឡើងស្ងួត ទាំងពីរនាក់ហ្មង សូមទោសដែលកូនត្រូវមកឆ្ងាយ ពីពុកម៉ែមិនសូវមានពេលថែរក្សាលោកវិញ (កូនមកដល់ភ្នំពេញវិញដោយសុវត្ថិភាពហើយ កុំបារម្ភពីកូនអី)"។
ដោយ៖ និមល ប្រភព៖ ប៉ែន ចំរ៉ុង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។