បើយោងមាគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់បានរៀបរាប់យ៉ាងខ្លោចចិត្តថា "#ឌីជេកំសត់ឪពុកម្តាយបោះបង់ចោលពេលស្លាប់មានតែតុក្កតាមួយក្បែរខ្លួន សិល្បការនីឌីជេ អាលីយ៉ា បានទទួលមរណភាព នេះពិតជាដំណឹងដ៏សោកស្តាយមួយ ដែលអាលីយ៉ា មានកម្រិតនិយាយភាសាអង់គ្លេសបានល្អ និងល្បីល្បាញ បានលាចាកលោកទៅដោយគ្មានសាច់ញាតិ មានតែតុក្កតាមួយ នៅក្បែរខ្លួននាង ។ នាងគ្មានសាច់ញាតិឡើយ ព្រោះនាងជាក្មេងកំព្រា ។ សព អាលីយ៉ា តម្កល់នៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ប្រវត្តិសង្ខេប ដ៏គួរអោយអាណិតអាសូររបស់អាលីយ៉ា ដែលលោកអ្នកពុំបានដឹង ហើយឆ្ងល់ថា ហេតុអ្វីបានជាគ្មានសាច់ញាតិមកថែរក្សា មើលថែ រហូតដល់គ្មានមកបុណ្យសព ក៏ព្រោះនាងជាក្មេងកំព្រា តាំងពីកំណើត ត្រូវឳពុកម្តាយបោះបង់ចោល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយត្រូវម្តាយធម៌ចាស់ជរាយកទៅចញ្ចឹមឈ្មោះ គង់ ឡាំងសាធ អ្វីដែលអនិច្ចារបំផុតជាងនេះ គឺនាងត្រូវមកស្លាប់ នៅកន្លែងដែលនាងធ្លាប់កើត ដែលត្រូវឱពុកម្តាយបោះបង់ ហើយជាទីកន្លែងដែលស្លាប់គ្មានសាច់ញាតិដូចគ្នា មានតែតុក្កតាមួយ នៅកំដរនាងរហូតដល់ថ្ងៃស្លាប់ ។ មុនពេលធ្លាក់ខ្លួនឈឺ របស់តារាសម្តែង និងពិធីការិនី អារីយ៉ា នេះ នាងធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែរ ។ អំឡុងខែមិថុនា ឆ្នាំ២០១២ អាលីយ៉ា បានធ្វើផ្តើមគំនិតក្នុងការប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់វីរៈសិល្បករចាប៉ី ដ៏ល្បីល្បាញលោកតាភិរម្យ ប្រាជ្ញ ឈួន ។ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខ វីរៈសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើត នៅភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ ។ អ្វីដែលគេកាន់តែដោតសរសើអំពីទឹកចិត្តនាង គឺក្នុងអំឡុងខែកក្កដា ឆ្នាំ២០១២ នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ នៅសាលមហោស្រពចតុមុខ មានឈ្មោះថា«តន្ត្រីមនុស្សធម៌រៃអង្គាសប្រាក់ជួយកុមារកំព្រា» ។ គេក៏ចាប់អារម្មណ៍ទៅលើសកម្មភាពនៃការចូលរួមដោយស្ម័គ្រចិត្តរបស់តារាស្រីរូបនេះ ជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ ។ មុនពេលបាត់មុខពីការងារសិល្បៈផងដែរ កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០១៦ តារាស្រីរូបនេះធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ នៅសាកលវិទ្យាល័យន័រតុន ដើម្បីរកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។ នៅមានសកម្មភាពសង្គមជាច្រើនទៀត ដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម ។ ជីវិតនាងចាប់ផ្តើមប្រែប្រួលក្រោយពីនាងរងអំពើហិង្សា ដោយការវាយធ្វើបាបពីបុរសម្នាក់ អស់រយៈពេលជាង២ឆ្នាំមកហើយ ហើយរហូតមកដល់ពេលនេះ នាងនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ។ ក្រៅពីរងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ នាងក៏ត្រូវបានគេរំលោភយកហាងលក់ដូរសម្លៀកបំពាក់មួយ បូករួមទាំងសម្ភារៈក្នុងហាងជាច្រើន រហូតធ្វើឲ្យនាងកាន់តែបាត់បង់អស់ទីពឹងមួយផ្នែកធំ ។ នាងក៏នៅតែបន្តប្រឹងប្រែងបន្តសកម្មភាពសិល្បៈ និងធ្វើខ្លួនជាមនុស្សរឹងមាំម្នាក់ ដោយមិនចុះចាញ់នឹងវិបត្តិផ្លូវចិត្ត និងការមាក់ងាយជាច្រើន ។ ប៉ុន្តែការប្រឹងប្រែងរបស់នាងកន្លងមកហាក់មិនអាចទប់ទល់នឹងរឿងរ៉ាវជាច្រើនបន្តបន្ទាប់ ។ ការខ្វះខាត់មុខក្រោយ និងជំងឺផ្លូវចិត្ត បានរុញច្រានឲ្យជីវិតនាងកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្លាក់ខ្លួនឈឺស្វិតដៃជើង និងជំងឺរលាកទងសួតកាន់តែខ្លាំង រហូតនាងសុខចិត្តនៅព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ យ៉ាងស្ងប់ស្ងាត់ មិនភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ រហូតដល់ នៅវេលាម៉ោង៥និង២២នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នាងបានលាចាកលោក ទៅដោយគ្មានសាច់ញាតិ មានតែតុក្កតាមួយ នៅក្បែរខ្លួននាងតែប៉ុណ្ណោះ" ៕
ប្រភព៖ Siek Bunnary Charity