កូននឹងកាន់ដៃប៉ាឲ្យជាប់ ស៊ូស៊ូណា ប៉ា....
តារាចម្រៀងលោក ករុណា ពេជ្យ មានអារម្មណ៍សប្បាយចិត្ត ពេលដែលឃើញលោកមានគុណមានអាការៈធូស្បើយ ហើយរូបលោកក៏ត្រៀមយកលោកមានគុណទៅផ្ទះផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ទាំងអារម្មណ៍សប្បាយចិត្តថា "ថ្ងៃនេះ មកទទួល ប៉ា ត្រលប់ទៅផ្ទះ វិញ បន្ទាប់ពីមកសំរាកនៅពេទ្យអស់រយះពេល 12 ថ្ងៃ កន្លងមក.... ស៊ូ ស៊ូ ... ប៉ា... ទោះប៉ា មិនស្គាល់កូន ប៉ុន្តែកូនម្នាក់នេះ នៅស្គាល់ប៉ា ច្បាស់ណាស់.... កូននៅតែដឹកដៃប៉ា ដើរជាមួយគ្នាបន្តទៀត...!!!"។
ប្រភព៖ Karona Pichtown
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។