មិនធម្មតា! ក្រុមអ្នកមុជទឹកជួយសង្គ្រោះនៅក្នុងល្អាង បានមុជកាន់តែជ្រៅទៅ រហូតដល់៦០០ម៉ែត្រ តែមិនទាន់រកឃើញនៅឡើយទេ...
ថៃ៖ តាមប្រភព ព័ត៌មាន Bangkok Post បានឱ្យដឹងថាក្រុមអ្នកមុជទឹកជួយសង្គ្រោះនៅ ក្នុងល្អាងTham Luang បានមុជកាន់តែជ្រៅទៅហើយរហូតដល់៦០០ ម៉ែត្រពីរូងទីបីនៅក្នុងសង្កាត់ Mae Sai ក្នុងខេត្ត Chiang Rai។ នេះក៏ដោយសារអំណោយផលពី អាកាសធាតុនៅតំបន់នោះផងដែរ។
នាយ ឧត្តមសេនីយ៍ Suppachok Thawatperrachai អគ្គមេបញ្ជាការរងនៃទាហានភូមិភាគទីបីបានប្រាប់សារព័ត៌មានកាលរសៀល ថ្ងៃ សៅរ៍ ថាក្រុមអ្នកជួយសង្គ្រោះ ក្មេងប្រុស កីឡាករ បាល់ទាត់បានមុជបានកាន់តែជ្រៅទៅមុខហើយ។ អ្នកមុជទឹកបាន ចុះទៅ២០០ ម៉ែត្រទៀតមុនពេលត្រឡប់ឡើងលើវិញដោយសារតែកម្ពស់ទឹក កើនឡើង។ ធុងអុកស៊ីហ្សែនត្រូវបានដាក់តាមបណ្តោយផ្លូវដែលក្រុមជួយសង្គ្រោះមុជទៅកាន់ខាងមុខដោយដាក់មួយធុងៗរាល់ចម្ងាយ ២៥ ម៉ែត្រ ។ ចៅហ្វាយខេត្ត Chiang Rai លោក Narongchai Osotthan-akorn បានប្រាប់ថាក្រុមអ្នកជួយសង្គ្រោះបាន ដំណើរការរុករកបានដោយរលូនជាងមុនដោយសារតែអាកាសធាតុនៅថ្ងៃអាទិត្យ មានសភាពល្អ។ នៅពេលនេះការរុករកនៅតែមិនទាន់បានសម្រេចនៅឡើយបើទោះបីជាអ្វីៗហាក់បីដូចជាប្រសើរជាងមុន។ គួរ បញ្ជាក់ ផងដែរថាកុមារកីឡាករបាល់ទាត់ និង គ្រូបង្វឹកសរុប ១៣នាក់បានបាត់ខ្លួន តាំងពី ថ្ងៃ ទី ២៣។ បើគិតមកដល់ថ្ងៃនេះ គឺ ៩ ថ្ងៃហើយ។ សូមជូនពរឲ្យរកឃើញក្នុង ពេលឆាប់ៗនេះ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។