ព្រោះតែវិបត្តិផ្លូវចិត្ត ធ្វើអោយបុរសវ័យចំណាស់ម្នាក់ គិតខ្លីធ្វើអតិឃាតសំលាប់ខ្លួនឯង
បាត់ដំបងៈ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ប្រទះឃើញសាកសពបុរសម្នាក់ នៅដីចម្ការក្រោមដើមឈើ ដែលស្ថិតនៅក្នុងភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ជនរងគ្រោះមានឈ្មោះ មាស អៀង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ ជាអនុប្រធានភូមិព្រៃធំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ហើយតែងនិយាយរឿងជំពាក់លុយបំណុល ធនាគារ ចំនួន៦ម៉ឺនដុលា្លរ។ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងកោសល្យវិច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។