ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនៃការបង្ហោះពីសំណាក់ហ្វេសប៊ុក ដែលមានផេកមួយដែលមានឈ្មោះ ថា យុវជនល្ខោនខោលកម្ពុជា Lakhaon Khaol Youth of Cambodia បានបង្ហោះសារយ៉ាងហួសចិត្ត ដោយបានបង្ហើបថា សិល្បករល្ខោនខោល២រូបខំធ្វើដំណើរហាត់សម ដើម្បីសម្តែងក្នុង ព្រឹត្តិការណ៍កីឡាជាតិកាលពីប៉ុន្មានខែមុននោះ ស្រាប់តែពេលដល់ថ្ងៃបើកលុយចំនួន២០ដុល្លារ បែរជាគ្មានឈ្មោះទៅវិញ បើសិនជាទៅរត់ Pass Appរត់ ក៏បាន១៥ដុល្លារដែរក្នុង១ល្ងាច។ ទន្ទឹឹមនឹងការហួសចិត្តម្ចាស់គណនីក៏បានរៀបរាប់ថា "ហាត់សមដូចគ្នា ចំណាយសាំងម៉ូតូដូចគ្នា 2សប្តាហ៍ កីឡាជាតិថ្ងៃមុននោះបាន 20$ម្នាក់ ដោយឡែក ណាន់ ( Sva Nan Khonនិង ម៉ែន សុីផាន់ណែត អត់មានឈ្មោះបេីកលុយ ! ពេលត្រូវការគេប្រមូលមកពីគ្រប់ទិសទី ចប់ទទួលលទ្ធផលយេីងបានត្រឹមហួសចិត្ត ! ក្រុមខ្ញុំយេីងឈប់ហេីយ យេីងខ្ញុំត្រឹមបង្រៀនគឺគ្រប់គ្រាន់ ខ្ញុំសុខទិញ Pass Appរត់ ក៏បាន15$ដែរក្នុង១ល្ងាច ដោយមិនចាំបាច់ចំណាយពេលហាត់សម ឥលូវខ្ជិលណាស់ បេីគេចង់មេីលអោយបេីក Youtube ចុះ!" ។
ប្រភព៖ យុវជនល្ខោនខោលកម្ពុជា Lakhaon Khaol Youth of Cambodia