ព្រះអង្គម្ចាស់ Maha Vajiralongkorn ប្រទេសថៃ បានប្រោសប្រទាន អំពូលភ្លើង LED ដែល​អាច​សាក​ថ្ម​បាន​ជាច្រើនគ្រឿង ទៅ​អោយក្រុមជួយសង្រ្គោះ ដែលកំពុងតែស្វះស្វែងតាមរកក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់ ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុងរូងភ្នំ Tham Luang
-

ប្រទេសថៃៈ ព្រះអង្គម្ចាស់ Maha Vajiralongkorn កាលពីថ្ងៃម្សិលមិញទី០១ ខែកក្កដា ឆ្នាំ២០១៨ បានប្រោសប្រទាន អំពូលភ្លើង LED ដែល​អាច​សាក​ថ្ម​បាន​ជាច្រើនគ្រឿង ទៅ​អោយក្រុមជួយសង្រ្គោះ ដែលកំពុងតែស្វះស្វែងតាមរកក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹករបស់ពួកគេដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងរូងភ្នំ Tham Luang។

តាមប្រភពពត៌មានរបស់ The Nation បានបង្ហាញថា គេមិនអាចកំណត់ចំនួនអំពូល LED ដែលសាកថ្មបាន មានចំនួនប៉ុន្មានគ្រឿងនោះទេ។ ហើយអំពូល LED ទាំងអស់នេះ មាន​ភ្ជាប់​មក​ជាមួយខ្សែ​ ដែល​អាច​ព្យួរ​នៅ​ខាង​ក្នុង​រូង​ភ្នំ​បាន។
លើសពីនេះទៅទៀត អាជ្ញាធរ​ផ្គត់ផ្គង់​អគ្គិសនី​ថៃ ក៏បានផ្ដល់ជំនួយជាអំពូល LED យ៉ាងច្រើនសន្ធឹកសន្ទាប់ផងដែរ ដែលមានចំនួនរហូតទៅដល់ ៨៥៧ គ្រឿងឯណោះ។ អំពូល LED នេះអាចបើកបានរហូតទៅដល់ ៨ម៉ោង។ ចំណែកការសាកថ្មវិញចំណាយពេលត្រឹមតែ៣ម៉ោងតែប៉ុណ្ណោះ។
ប្រភពៈ cambroau