បញ្ជូនខ្លួនចោលប្លន់យ៉ាងសកម្ម៦នាក់ ដែលធ្វើសកម្មភាព វាយប្លន់ម៉ូតូពីស្ដ្រីម្នាក់ បានសម្រេច ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ
ភ្នំពេញៈ សមត្ថកិច្ច ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាព វាយប្លន់ម៉ូតូពីស្ដ្រីម្នាក់ បានសម្រេច ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ជនសង្ស័យទាំង០៦នាក់រួមមានៈ ទី១ឈ្មោះ គឹម ដែន ហៅ កណ្តុរ ភេទ ប្រុសអាយុ ១៩ ឆ្នាំមុខរបរ ចោរ ទីលំនៅបច្ចុប្បន្នភូមិខ្វា ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២ឈ្មោះ យឹម ចិត្រា ហៅ បយ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរចោរប្លន់ ស្នាក់នៅភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ដង្កោខណ្ឌដង្កោ។ ទី៣ឈ្មោះ យឹម ពុទ្ធី ហៅ ថ្ម ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរប្លន់ មានទីលំនៅបច្ចុប្បន្ន ភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៤ឈ្មោះ ជា វាសនា ហៅ ស្នា+ឆាងភេទ ប្រុស អាយុ២០ ឆ្នាំ មុខរបរ ចោរប្លន់ អាសយ័ដ្ឋានបច្ចុប្បន្ន ភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ជើងឯក ខណ្ឌ ដង្កោ។ ទី៥ឈ្មោះ មនោ ស៉ីណា ហៅ ស៉ីណា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរចោរប្លន់ អាសយ័ដ្ឋានបច្ចុប្បន្ន ភូមិហា ផ្លូវលំ សង្កាត់ស្ពានថ្មខណ្ឌ ដង្កោ ។ និងទី៦ឈ្មោះ ម៉ាប់ ចាន់ធួន ភេទ ប្រុស អាយុ ១៨ឆ្នាំមុខរបរ ចោរប្លន់ ស្នាក់ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យឈ្មោះ ប៉ាលី ភេទ ប្រុស (គេចខ្លួន) ជាអ្នកយកទៅលក់ ឲ្យឈ្មោះ ឌី (គេចខ្លួន) ភេទ ប្រុស អាយុ ប្រហែល ២៨ ឆ្នាំ(មិនស្គាល់អាស័យដ្ឋាន)។ ចំណែកស្ដ្រីរងគ្រោះឈ្មោះស្រី មុំ ភេទ ស្រី អាយុ៣៦ ឆ្នាំ មុខរបរ លក់ខោអាវ មានទីលំនៅផ្ទះលេខ 24M ផ្លូវបុរី ហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ក្នុងចំណោម៧នាក់ នៅចំណុចភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលជនសង្ស័យទាំង ០៦នាក់បានធ្វើសកម្មភាព វាយប្លន់យកម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1GU-8684 នៅចំណុច មុខស្ថានីយ៍ចាក់សាំងតេលា ផ្លូវ ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង២០នាទីទាបភ្លឺ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។