ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ១៥នាទី ថ្ងៃត្រង់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចការិយាល័យ TVFB ទីតាំងផ្ទះលេខ ១០Eo ផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់នោះជាម្ចាស់ Account Facebook ឈ្មោះ Chan Nara បានចូលទៅដល់ខាងក្នុងករិយាល័យបរបស់អង្គភាព TVFB ដោយមានបំណងចង់ជួបជាមួយ និងលោក សុវណ្ណ រិទ្ធ ដែលជាអគ្គនាយក ដើម្បីធ្វើការដោះស្រាយអំពីបញ្ហារបស់ពួកគេក្នុងជម្លោះតាមបណ្តាញសង្គម facebook រវាងពួកគេទាំងពិរនាក់ ដែលបានឈ្លោះគ្នាកាលពីប៉ុន្មានថ្ងៃមុនកន្លងមកថ្មីៗនេះ ។ ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួរអស់ជាច្រើនម៉ោងលោក សុវណ្ណ រិទ្ធី ក៏បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកថា លោកបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរួចរាល់ហើយរង់ចាំសមត្ថកិច្ចមានចំណាត់ការតាមនីតិវិធី។ លោក សុវណ្ណ រិទ្ធីបញ្ជាក់ថាលោកពុំបានប្ដឹងទាមទារសំណងអ្វីនោះទេ គ្រាន់តែចង់អោយបុគ្គលម្ចាស់គណនីហ្វេសបុក Chan Nara ធ្វើការសុំទោសជាសាធារណៈបង្ហាញភាពស្អាតស្អំដល់រូបលោកដែលជាអ្នកសារព័ត៌មានមួយរូបត្រូវបានគេប្រមាថថាជាអ្នកប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ នោះលោកនិងដកពាក្យបណ្ដឹងវិញភ្លាម។ បញ្ជាក់ៈ កាលពីថ្ងៃសៅរិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោក សុវណ្ណ រិទ្ធ បានឡាយវីដេអូ និយាយអំពី តារាក្រៅស្រុក មកសម្តែងនៅក្នុងស្រុកខ្មែរ ដែលទទួលបានការគាំទ្រភ្លុកទឹក ភ្លុកដីបន្តិចចុះ ..??? ។ ស្រាប់តែមានAccount Facebook មួយឈ្មោះថា Chan Nara បានចូលទៅខមិន ហើយនិយាយពាក្យមិនសមគួរជា មកលើលោក សុវណ្ណ រិទ្ធ ដោយពាក្យប្រមាថជាច្រើន រហូតដល់ក្លាយជាទំនាស់រវាងអ្នកទាំងពីរ ។