ហួសចិត្តមិនដឹងនិយាយថាមិច!!! ប្រធានបទក្ដៅរឿង ប៉ូលិសរកឃើញម៉ូតូជនរងគ្រោះ ហើយបែរជាគាបស៊ីលុយពីជនរងគ្រោះ
ស្អែកនឹងមានប្រធានបទក្ដៅរឿង ប៉ូលិសរកឃើញម៉ូតូជនរងគ្រោះ ហើយបែរជាគាបស៊ីលុយពីជនរងគ្រោះ !!! ប្អូនប្រុសម្នាក់នេះត្រូវចោរចូលលួចម៉ូតូក្នុងផ្ទះ ២គ្រឿង រួចហើយយកទៅលក់ ប៉ុន្តែភ្លាមនោះប៉ូលិសឃាត់បានម៉ូតូ២គ្រឿងនេះ ទន្ទឹមគ្នានឹងម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹង បន្ទាប់មក ម៉ូតូត្រូវបានប៉ូលិសយកទៅរក្សាទុកនៅស្នងការ ផ្នែកព្រហ្មទណ្ឌកម្រិតស្រាល, ប៉ុន្តែអ្វីដែលជារឿងសាំញ៉ាំ ស្រាប់តែប៉ូលិសបែរជាយកម៉ូតូទាំង២គ្រឿងនេះ ធ្វើជាចំណាប់ខ្មាំងគាបស៊ីម្ចាស់ម៉ូតូទៅវិញ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។