កញ្ញា ស៊ូ ដាណេ សូមចិត្តបងប្អូន ងាកមករឿងអាលីយ៉ា ថ្ងៃនេះជាថ្ងៃបុណ្យ៧ថ្ងៃហើយ...
-

ក្រោយពី កញ្ញា អាលីយ៉ា បានលាចាកលោកយើងទៅ ក៏ពិតមែន តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនចងចាំនោះ គឺជាស្នាមញញឹមដ៏ស្រស់ស្អាតរបស់កញ្ញានៅពេលចុងក្រោយមួយនេះ។ បើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា​ ស៊ូ ដាណេ ដែលត្រូវជាមិត្តភក្តិរបស់កញ្ញា អាលីយ៉ា បានរៀបរាប់ទាំងអារម្មណ៍ស្រណោះមិត្តភិក្តថា "រកឃើញក្មេង១៣នាក់ហើយ ងាកមករកអាលីយាវិញម្តងបានទេ ?ព្រោះដល់បុណ្យ៧ថ្ងៃគាត់ហើយ គាត់ធ្លាប់ប្រកាសលក់សំភារៈផ្ទាល់ខ្លួន ព្រោះតែខ្វះជំនួយ ស្តាប់នាងនិយាយបន្តិច ជួយមនុស្សគឺជួយពេលត្រូវការជំនួយ ស្តាប់គាត់និយាយអោយចប់បានទេ?នាងថាគេមិនជួយទេព្រោះគេយល់ថានាងរឹងមាំនាងអាចធ្វើបាន ស្តាប់ហើយពិតជាអាណិតនាងណាស់"។ កញ្ញា ក៏បានបន្ថែមទៀតថា "ក្មេង១៣នាក់នៅថៃរកឃើញហើយ សូមងាកមករឿងអាលីយាវិញណា ថ្ងៃនេះបុណ្យ៧ថ្ងៃគាត់នៅ វត្តទួលដ៏ដែល"

ប្រភព៖ chhorm Channet Dane