នាយករដ្ឋមន្ត្រីថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចេញ​សារ​ខ្លី​មួយ អរគុណក្រុម​អ្នក​ជួយសង្គ្រោះជាតិ អន្តរជាតិ និង​អ្នក​ស្ម័គ្រចិត្ត​ ដែលខិតខំជួយសង្គ្រោះ ក្មេង១៣នាក់ អោយមានជីវិតត្រលប់មកវិញ
-

ប្រភពពី​​ Bangkok Post បាន​ឱ្យ​ដឹង​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចេញ​សារ​ខ្លី​មួយ​ កាលពី​ម្សិលមិញ អំពី​ការ​រក​ឃើញ​ក្មេង​ៗដែល​បាន​ខ្លួន ​។ លោក​បាន​ជូនពរ​ពួក​គេ​ឱ្យ​ «​មាន​សុវត្ថិភាព និងឆាប់​ធូរស្រាល​មក​វិញ​» ​។

នាយ​ឧត្តមសេនីយ៍ Weerachon Sukhonthapatipak បាន​មាន​​ប្រសាសន៍​​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ចេញ​សារ​តប​ឆ្លើយ​ភ្លាម​ៗ​ថា «​ពួក​យើង​ជូនពរ​ឱ្យ​​ក្រុមបាល់ទាត់​មាន​សុវត្ថិភាព និងឆាប់​ធូរស្រាល​ដូច​ដើម​» ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រមុខ​ដឹកនាំ​ ក៏​បាន​សម្តែង​អំណរ​គុណ​ដល់​ក្រុម​អ្នក​សង្គ្រោះ​អន្តរជាតិ និង​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ចួ​ល​រួម​ជួយ​ស្វែងរក​អស់​រយៈពេល​១០​ថ្ងៃ​មកនេះ​ ។
នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា​៖ “​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​កិច្ច​អំណរ​គុណ​ដល់​ការ​ប្រឹងប្រែង​ជួយ​ស្វែងរកពី​សំណាក់​ក្រុមការងារ​អន្តរជាតិ ដែល​បាន​មក​ជួយ​ចូលរួម​ជាមួយនឹង​ក្រុម​អាជ្ញាធរ​ថៃ ដើម្បី​រក​ក្មេង​ៗ​​បាត់​ខ្លួន ​នៅ​ក្នុង​រូងភ្នំ​មួយ​នៅ​ខេត្ត Chiang Rai​» ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្មេង​ៗ​កីឡាករ​បាល់ទាត់ និង​គ្រូបង្វឹក​របស់​ពួក​គេ ត្រូវ​បាន​រក​ឃើញ​កាលពី​ពេល​យប់​​​ថ្ងៃ​ចន្ទ​ នៅ​ចម្ងាយ​ជាង​៤០០​ម៉ែត្រពី​ឆ្នេរ​ប៉ា​តា​យ៉ា​ ៕
ប្រភពៈ Heng Heng LY