អរគុណនារីខ្មែរដ៏ស្រស់ស្អាតម្នាក់ ដែលបានជួយថែតម្លៃវប្បធម៍ខ្មែរ ឲ្យល្អនៅក្នុងប្រទេសគេ.....(មានវីដេអូ)
ប្រទេសថៃៈ ថ្ងៃ០២ ខែកក្ដដា ឆ្នាំ២០១៨ នារីក្រមុំខ្មែរ ជាពលករដ៏ស្រស់ស្អាតម្នាក់ រើសបានកាបូបលុយមួយ ដែលនៅក្នុងកាបូបនោះ មានលុយថៃ១សែនបាត និងលុយកូរ៉េមួយចំនួនទៀត បន្ទាប់មកនារីនោះក៏បានទៅរាយការណ៍ ដល់ប៉ុស្តិ៍ប៉ូលីសក្រុង ផាត់តាយ៉ា ដើម្បីទាក់ទងទៅជូនម្ចាស់ដើមវិញ នារីក្រមុំខ្មែរដ៏ស្រស់ស្អាតនោះមានឈ្មោះ បួ ឡៃ ហៅ (បូរី) អាយុ២៥ឆ្នាំ ចំណែកម្ចាស់កាបូប ជាជនជាតិថៃ មានឈ្មោះ កានចាណាក់ម៉ាត ឃុនហម អាយុ៣៩ឆ្នាំ បន្ទាប់ពីបានទទួលកាបូបលុយហើយ ស្ត្រីជនជាតិថៃក៏អគុណនិងជូនជាសាគុណនៅទឹកប្រាក់មួយចំនួនផងដែរ ដើម្បីលើកទឹកចឹត្តនៅទង្វើរល្អរបស់នារីស្រស់ស្អាតម្នាក់នោះ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។