ដំណឹងល្អខ្លាំងណាស់! បើគ្មានរឿងមួយនេះកើតឡើងទេ ក្រុមជួយសង្គ្រោះនឹងនាំក្មេងៗចេញមកក្រៅវិញ នៅថ្ងៃ...
នៅថ្ងៃទី ៣ ខែកក្កដា នេះ ក្រុមការងារជម្រុជទឹកដែលចូលទៅមើលថែមក្មេងៗបានប្រាប់ឱ្យដឹងថា គ្រូពេទ្យបានពិត្យសុខភាពក្មេងៗឱ្យថ្នាំ និង ផ្តល់ជាអាហារ ថែមទាំងជួលសម្រួលដល់ទឹកចិត្តសតិអារម្មណ៍ ហើយបើតាមផែនការ ថ្ងៃស្អែក ឬ ថ្ងៃខាងស្អែកទើបអាចបង្រៀនអ្នកទាំង ១៣ ពីរបៀបជម្រុជទឹក ដោយអ្នកជំនាញជម្រុកទឹកទាំងពីថៃ អង់គ្លេស និង អាមេរិក ។
យោងតាមការពិនិត្យមើលស្ថានភាពសុខភាព និង រាងកាយអ្នកទាំង ១៣ រួមទាំងស្ថានភាពក្នុងល្អាងភ្នំ គឺការជួយក្មេងៗឱ្យចេញពីល្អាងគួរតែត្រូវការពេលវេលាយ៉ាងឆាប់បំផុតក៏ ២ ថ្ងៃដែរ ។ ប៉ុន្តែផែនការអាចនឹងផ្លាស់ប្តូរប្រសិនជាមានទឹកជំនន់ធ្វើឱ្យខាងក្នុងល្អាងមានទឹកពេញទៀត ។ ហើយប្រសិនជាមានទឹកជំនន់ពិតមែន ក្រុមការងារបានត្រៀមអាហារសម្រាប់ ៣ ទៅ ៤ ថ្ងៃ ដែលអាចផ្គប់ផ្គង់ទាំងក្មេងៗ និង ក្រុមការងារដែលមើលរក្សា ។ ពេលនេះបានបញ្ចូនអុកស៊ីហ្សែន ៧០ ធុនរួចហើយ និង បន្តបញ្ចូន ៣០ ធុនទៀត ព្រោះមនុស្សម្នាក់ត្រូវការធុនអុកស៊ីហ្សែនយ៉ាងយោចណាស់ ៤ ធុន ដើម្បីជម្រុកទឹកចាកចេញពីក្នុងល្អាង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។