សម្ដេចតេជោទាត់ចោលព័ត៌មានចុះផ្សាយថា «រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោមទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ»
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នេះបានច្រានចោលព័ត៌មានរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោមទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ។ ប្រសាសន៍៖ «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា (រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោមទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ)។ តើអ្នកណាបង្កើតរឿងបែបនេះឡើងដើម្បីអ្វី?។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៍សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ៕»
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។