ភ្នំពេញ៖ ពិធីការិនីសម្បូរវោហាស័ព្ទកញ្ញា សុភ័ក្រ កុសុម៉ា និងតែងតែផ្តល់សំណើចជូនបងប្អូនប្រិយមិត្ត គ្រប់ពេល ស្រាប់តែពេលនេះ កញ្ញា ក៏បានបង្ហាញពីភាពមិនសប្បាយចិត្តនៅលើបណ្តាញសង្គមរបស់ខ្លួនថា "ថៃខ្លះស្អប់ខ្មែរ ខ្លះមើលងាយខ្មែរតែបងប្អូនខ្មែរមិនដែលស្អប់វិញទេមានតែពាក្យជូនពរគ្រប់ៗគ្នា បញ្ជាក់បានថាបងប្អូនខ្មែរមានបេះដូងស្មោះមិនគុំគួន មិនច្រណែន មិនដែលចង់ឈ្លានពានមិនដែលចង់បានអ្វីក្រៅពីរបស់ខ្លួន ថ្ងៃណាមួយអ្នកនឹងយល់ ?ព្រោះរឿងរបស់ប្រទេសអ្នកទេតែបងប្អូនខ្មែររបស់ខ្ញុំបារម្ភគ្រប់ៗគ្នា ទោះខ្លះនិយាយខុសឬត្រូវសូមមេត្តាជួយមើលផងថាប្រទេសខ្ញុំយកចិត្តទុកដាក់លើប្រទេសអ្នកម៉េចខ្លះ កុំតិចឡើងជេរដៀលខ្មែរក្នុងទូរទស្សន៏ចង្អុលពេញៗកញ្ចក់ទូរទស្សន៏អី ហើយខ្ញុំសូមចូលរួមអបអរសាទរព្រោះបានរកឃើញប្អូនៗ១៣នាក់ឃើញហើយ ពីខ្ញុំជាកូនខ្មែរ សូមអរគុណ!" បន្ទាប់ពីបង្ហាញពីអារម្មណ៍មិនល្អហើយ កញ្ញា ស្រាប់តែនិយាយ "(អូនសុំទៅគិតរឿងសប្បាយរបស់ប្រទេសអូនវិញព្រោះក្រមាខ្មែរទើបតែចុះកំណត់ត្រាពិភពលោកហើយថ្មីៗ??❤️ តោះបងប្អូនជប់លៀង???)"។
ប្រភពៈ Sopheak Kosoma