សាហាវណាស់!!! នាវាមួយគ្រឿងបានលិច នៅតំបន់ឆ្នេរនៃកោះ Selayar ក្នុងខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី បណ្ដាលអោយមនុស្ស៤នាក់ ត្រូវបានស្លាប់
-

បរទេសៈ មនុស្សយ៉ាងតិចណាស់៤នាក់បានស្លាប់ ក្រោយពេលនាវាមួយគ្រឿងបានលិច នៅតំបន់ឆ្នេរនៃកោះ Selayar ក្នុងខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ៍នេះ។

នាវានេះមុនពេលជួបហេតុការណ៍អាក្រក់ គឺបានផ្ទុកអ្នកដំណើរ១៣៩នាក់ និងយានជំនិះ៤៨គ្រឿង។ នាវា KM Lestari Maju ប៉ុនប៉ងធ្វើដំណើរទៅកាន់កំពង់ផែ នៅ Selayar ពីកំពង់ផែនៅស្រុក Bulukmba ក៏បានលិច នៅវេលាម៉ោងប្រមាណ២ៈ៣០នាទីរសៀល។ អាជ្ញាធរបញ្ជាក់ថា អ្នកដំណើរស្លាប់ទាំង៤នាក់ មានបុរស២នាក់ ស្ត្រីម្នាក់ និងកុមារម្នាក់។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មានការលិចតួនាវា ទើបបណ្តាលឲ្យលិចចូលទឹកបែបនេះ។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីចំនួនមនុស្សដែលត្រូវបានជួយសង្គ្រោះច្បាស់លាស់នៅឡើយទេ៕