ជីវិតមានគ្រប់រស់ជាតិ...ជួយផ្តល់កំលាំងចិត្តដល់ពួកគាត់ផង បងប្អូន...
-

ជីវិតបែបណាក៏មានដែរ ដឹងក្តីពេលណាស្រវ៉ាការងារ រស់យ៉ាងវេទនារងាពេកពិត ដៃកាយសម្រាមច្បាមមកអោបរិត ដើម្បីជីវិតគិតហើយអនិច្ចារ ។ ខ្លួនពេញភក់ជ្រាំខំទ្រាំគ្រប់យ៉ាង ខ្ញុំគ្មានអ្វីអាងសាច់ញាតិគ្រួសារ ខំប្រឹងខ្លួនឯងដើម្បីអាហារ ឯការសិក្សាគ្មានវាសនារៀន ។ គ្រាន់សុំមួយរស់ពិបាកពេកហើយ វាសនាខ្ញុំអើយត្រូវគេតិះទៀន រស់គ្មានពន្លឺប្រៀបបានភ្លើងទាន សម្រាមជាយានស្ពានជីវិតខ្ញុំ ។ ច្នេះសូមកុំស្អប់កុំខ្ពើមខ្ញុំអី ញាតិមិត្តប្រុសស្រីខ្ញុំលើកដៃសុំ ជំរុញទឹកចិត្តខ្ញុំបាទនឹងខំ ចេញពីភក់ជ្រាំជីវិតមួយនេះ ។ ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៨ ដោយ ផន ផល្លា (2h walking in order to see them)

ប្រភព៖ Phalla Phorn