មន្រ្តីអគ្គីសនីកម្ពុជាចុះកាត់ខ្សែភ្លេីងរលំដើមឈេីទុស្សេខ្សែភ្លេីងឆេះសន្ធោសន្ធៅ
-

ភ្នំពេញ : មន្រ្តីអគ្គីសនីកម្ពុជានិងខ្សែកាបអុបទិចចុះកាត់ខ្សែតែពេលកាត់រួចមិនដឹងមូលហេតុអីរលំដេីមឈេីសង្កត់ខ្សែភ្លេីងទុស្សេខ្សែភ្លេីងឆេះសន្ធោសន្ធៅនៅលេីបង្គោលភ្លេីងហេតុបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអង្គភាពបង្ការពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ហេតុកការនេះ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៤ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណចផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

ប្រភពព័ត៍មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាមុនកេីតហេតុមានខាងមន្រ្តីអគ្គីសនីកម្ពុជាសហការជាមួយក្រុមហ៊ុនខ្សែកាបអុបទិចមកកាត់ខ្សែភ្លេីងនិងខ្សែកាបដេីម្បីតបណ្ដាញថ្មីដោយសារខ្សែធ្លាក់យៀករញ៉េរញ៉ៃតែពេលកាត់ខ្សែភ្លេីងបានបន្តិចស្រាប់ខ្សែភ្លេីងធ្លាក់ទៅលេីដើមអង្កាញ់ រួចតោងខ្សែភ្លេីងពីបង្គោលក៏ឆេះសន្ធោសន្ធៅតែម្ដងក្រោយមក៏បានប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យចេញពីក្នុងផ្ទះតែបាញ់អស់ជាច្រេីនបំពង់នៅតែមិនរលត់ហេីយបានទំនាក់ទំនងខាងអង្គភាពបង្ការពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញមកបាញ់រលត់ ។
សមត្ថកិច្ចបន្តថាក្រោយពីនគរបាលពន្លត់អគ្គីភ័យមករថយន្តចំនួន២គ្រឿងចុះមកដល់កន្លែងកេីងហេតុហេីយបានបាញ់ពន្លត់ទៅវិញប្រេីប្រាស់រថយន្តចំនួនមួយគ្រឿងហេីយក្រោយកេីតហេតុខាងមន្រ្តីអគ្គីសនីកម្ពុជាបានប្រេីម៉ាទ័រកាត់ដើមអង្កាញ់ ចេញហេីយនិងតបណ្ដាញភ្លេីងឡេីងវិញដេីម្បីអោយប្រជាពលរដ្ឋប្រេីប្រាស់ចរន្តភ្លេីងអគ្គីសនីវិញហេីយហេតុការខាងលេីនេះមិនមានគ្រោះថ្នាក់ឬខូចខាតផ្ទះប្រជាពលរដ្ឋនោះទេ ៕
ដោយៈ ភារ៉ា