សភាពជំងឺកាន់តែធ្ងន់ធ្ងរ នាយស្មាញ នៅតែមិនព្រមធ្វើការវះកាត់ ដោយសារតែ...
ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ លោកសួន សុខហ៊ីម ហៅនាយស្មាញ ដែលមានជំងឺដុះសាច់ក្នុងតម្រងនោមតម្រូវឲ្យវះកាត់ ប៉ុន្តែបែរជាសុខចិត្តបណ្តាោយតាមយថាកម្មជីវិតចុងក្រោយ ដោយមិនព្រះវះកាត់នោះឡើយ នេះជាហេតុផលធ្វើឲ្យក្រុមគ្រួសារមិនសប្បាយចិត្តសោះ។
តារាកំប្លែងវ័យ៦៦ឆ្នាំរូបនេះ កំពុងសម្រាកព្យាបាលជំងឺ ដោយប្រើប្រាស់ថ្នាំ ជាមួយឱសថបុរាណខ្មែរ ដោយរំពឹងថានឹងអាចជួយជីវិតបានតទៅមុខទៀត។ ក្រោយពីការព្យាបាលដោយប្រើប្រាស់ថ្នាំបុរាណកន្លងមក តែនៅតែមិនបានធូរស្បើយ នាយស្មាញ និងគ្រុមគ្រួសារក៏បានសម្រេចចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងការជួយជ្រោមជ្រែងពីសំណាក់នាយក្រឹម និងនាយកុយផងដែរ។ ស្ថានភាពកាន់តែវិវត្តន៍ទៅមុខ ហើយតម្រូវឲ្យធ្វើការវះកាត់ជាចាំបាច់ ដោយតារាសម្តែងជើងចាស់រូបនេះ នៅតែមិនព្រមទទួលការវះកាត់ ដោយសារតែដុំសាច់ដែលដុះមកនោះកាន់រីកធំឡើងៗហើយ។ យ៉ាងណាមិញតារាកំប្លែងជើងចាស់រូបនេះ នៅតែមិនព្រមទទួលការវះកាត់ នោះទេ ដោយសារតែលោកភ័យខ្លាច។ តារាកំប្លែងរូបនេះ ក៏បានប្រាប់ថា មនុស្សណាមួយនៅពេលដែលខ្លួនមានជំងឺដ៏កាចសាហាវនេះឡើយ ដោយសារតែលោកក៏មានអាយុកាន់តែចាស់ បើទោះបីជាត្រូវស្លាប់នៅពេលណាមួយនោះ គឺជាព្រហ្មលិខិតដែលមនុស្ស ម្នាក់ៗមិនអាចគេចផុតពីវាឡើយ ។ ដោយ៖ និមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។