មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះត្រួតពិនិត្យ ទំនិញ ទប់ស្កាក់នូវទំនិញខូចគុណភាព....
-

នៅព្រឹកថ្ងៃទី០៤ខែ កក្កដាឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ អាជ្ញាធរ ខណ្ឌទួលគោកចុះត្រួតពិនិត្យទំនិញនៅ ផ្សារនាគមាស និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ជាពិសេស ទប់ស្កាត់ នៅផលិតផលអាហាររបស់ក្រុមហ៊ុនKellogg companyនៅសហរដ្ឋអាមេរិចដោយសារអាហារ Kellogg Honey smacksនេះមានចំលង បាក់តេរីsalmonella ដែលបណ្តាលអោយមានជំងឺប្រព័ន្ឋ រំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនងាយរងគ្រោះ ជាលទ្ឋផល គឺរកពុំឃើញទេ។ យើងបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អាជីវករអោយយល់ដឹងអំពីបញ្ហានេះ។ក្រោយពីការត្រួតពិនិត្យយើងបានធ្វើការដកហូតទំនិញចំរុះខូចគុណភាព ទម្ងន់ជាង១០ គីឡូក្រាម យកមករក្សារទុកដើម្បីកំទេចចោលទៅតាមនិតិវិធី។យកគំរូបន្លែ ស្រស់ ផ្លែឈើស្រស់ បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល។

ប្រភព៖ Kong Vuthy