ស៊ែរទង្វើល្អរបស់ពេទ្យផងដែលខំជួយយកចិត្តទុកដាក់សម្រាលកូនជូនប្រជាពលរដ្ឋក្រីក្រដោយមិនគិតប្រាក់អ្វីទាំងអស់​
ណារ៉ា
-

នៅថ្ងៃទី​ ២​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ បន្ទាប់ពីខ្ញុំទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរស់នៅភូមិកោះអណ្ដែត​ សង្កាត់​ទួលសង្កែ​ ២​ ខណ្ឌ​ ឬស្សីកែវ​ ថាមាន​ ក្មេងស្រីម្នាក់​ឈឺពោះត្រូវសំរាលកូន​តែអត់មានលុយ​ព្រោះតែជីវភាព​ក្រីក្រ​ ខ្ញុំក៏បានទាក់ទងទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសំរាលកូនជូនក្មួយស្រី​ ។​ ភ្លាមៗ​នោះ​ ឯកឧត្ដម​ ឈាង​ រ៉ា​ អគ្គនាយក​មន្ទីរពេទ្យកាល់ម៉ែត បានចាត់ចែងក្រុមគ្រូពេទ្យអោយទទួលពិនិត្យ​ និងអោយ​សំរាកនៅមន្ទីរពេទ្យដោយឥតគិតថ្លៃ​ ។​ នៅរសៀលថ្ងៃទី​ ៤​ ខែកក្កដា​ ឆ្នាំ​ ២០១៨​ ដោយសារតែក្មួយស្រីឈឺពោះយូរតែមិនអាចសំរាលកូនតាមធម្មជាតិបាន​ ក្រុមគ្រូពេទ្យ​បានសម្រេចធ្វើការវះកាត់ដើម្បីសំរាលកូនប្រកបដោយជោគជ័យ​ ទាំងម្ដាយ​ និង​ កូន​ គឺមានសុខភាពល្អប្រសើរទាំងអស់​ ។​ ពេលនេះទាំងម្ដាយ​ និង​ កូន​ កំពុងសំរាកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតក្រោមការយកចិត្តទុកដាក់ថែទាំងយ៉ាងល្អបំផុតពីក្រុមគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យកាល់ម៉ែត ។​ ខ្ញុំបាទតាងនាមអោយក្មួយស្រីនិងក្រូមគ្រួសារ​ សូមគោរព​កោតសរសើរ​ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យមន្ទីរពេទ្យកាល់ម៉ែតទាំងអស់​ ជាពិសេស​សូមអរគុណចំពោះ​ឯកឧត្ដម​ ឈាង​ រ៉ា​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលបាន​យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋក្រីក្រដោយមិនគិតប្រាក់អ្វីទាំងអស់​ ។​ សូមគោរពជូនពរ​ ឯកឧត្ដម​ ឈាង​ រ៉ា​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង​ លោកជំទាវ​ ព្រមទាំងក្រុមគ្រូពេទ្យ​ទាំងអស់​ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។ Credit: Vannak Pheng