លោកគ្រូបង្វឹករបស់ក្មេងៗទាំង១២នាក់ នៅតែស្តីបន្ទោសខ្លួនឯង មិនគួរណានាំពួកគាត់មកទីនេះទាល់តែសោះ "ខ្ញុំខុសហើយៗ"....
-

ថៃ៖ វិប្បដិសារីបានគ្រប់ដណ្តប់ខួរក្បាលគ្រូបង្វឹកបាល់ទាត់ក្មេង ១២នាក់ ដោយចេះតែទន្ទេញពាក្យ «ខ្ញុំខុសហើយមិនសមឡើងនាំពួកគេមកទីនេះ» ក្នុងគោលបំណងសប្បាយ បែរចុងក្រោយក្លាយជាការបារម្ភពីសំណាក់សាច់ញាតិ និងគ្រួសារទៅវិញ ហើយទោះបីជាពេលនេះក្រុមរុករកបានប្រទះឃើញ និងកំពុងរិះរកមធ្យោបាយយកចេញពីល្អាងក្តី តែគ្រូបង្វឹកនៅមិនព្រមលើកលែងទោសឲ្យខ្លួនឯងទៀត។ កំហុសអចេតនាមិនត្រូវបានមហាជនស្តីបន្ទោសគ្រូបង្វឹកនោះទេ បែរជាម្តាយកុមាររងគ្រោះមួយចំនួនលើកឡើងថា «អរគុណទឹកចិត្តគ្រូបង្វឹងដែលបានចែករំលែកនំចំនីឲ្យក្មេងៗបានរស់ ហើយខ្លួនគាត់សុខចិត្តទ្រាំមិនញ៉ាំ»។ តាមការស្រង់សម្តីពីក្នុងល្អាងថាំហ្លូង គ្រូបង្វឹក អេក ប្រាប់ថា «ពេលនេះខ្ញុំមិនហ៊ានទៅជួបមុខនរណាទេ សូម្បីតែមុខកាមេរ៉ារបស់ខ្ញុំ រឿងទាំងនេះជាកំហុសរបស់ខ្ញុំ ពេលនេះខ្ញុំនៅមិនទាន់ឃ្លានទេ មិនចង់ញ៉ាំអ្វីទាំងអស់ អាហាររបស់ខ្ញុំបានចែកឲ្យប្អូនៗទាំង ១២ ញ៉ាំ ដើម្បីឲ្យប្អូនៗមានកម្លាំង ខ្ញុំអាចទ្រាំបាន»។

មានវីដេអូ៖ ប្រភព៖ dara-news