កវីតូច...ពិរោះមិនចាញ់អ្នកចំរៀងអាជីព ក្នុងបទចម្រៀងមរតដើម...(មានវីដេអូ)
-

ភ្នំពេញ៖ ក្មេងប្រុសតូចវ័យប្រមាណជា៤ទៅ៥ឆ្នាំ បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ នៅវាលស្រែ យ៉ាងស្រស់បំព្រង ធ្វើឲ្យកវីតូចរូបស្រស់ម្នាក់បញ្ចេញសំនៀងយ៉ាងពិរោះរណ្តំ បណ្តាលឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទស្សនាយ៉ាងច្រើន ព្រមជាមួយពាក្យសរសើរមិនដាច់ពីមាត់ថា "ច្រៀងពីរោះណាស់ សូមសរសើរពីសមត្ថភាពក្មួយប្រុស"។ បទចម្រៀងមរតកដើម បានទាក់ទាញចិត្តពុកម៉ែបងប្អូន ឲ្យលង់នឹងសម្រស់ធម្មជាតិ និងទឹកដមសំលេងរបស់ក្មួយប្រុស​​។ មានមជ្ឈដ្ឋានជាច្រើនជូនពរឲ្យក្មួយប្រុស សម្រេចតាមបំណង និងក្តីស្រម៉ៃនាថ្ងៃអនាគត រួមជាមួយនឹង ការតាំងចិត្ត ព្រមនឹងក្តីបំណងរបស់ក្មួយប្រុស ដែលចង់ក្លាយជាតារាចម្រៀង នៅថ្ងៃណាមួយក្មួយប្រុសនឹងក្លាយជាតារាចម្រៀងមួយរូប ប្រសិនបើក្មួយប្រុសមិនបោះបង់វាចោលដោយក្មួយប្រុសផ្ទាល់នោះ។

មានវីដេអូ៖ ប្រភព៖ So Ti Norng Vuon