ក្រោយរកឃើញ ក្មេងទាំង១២នាក់ និងគ្រូបង្វឹកហើយ មានអ្នករិះគន់ថា ជាការសំដែង ចូរមកអានទស្សនៈខាងក្រោមនេះ ប្រាកដជាយល់...
?? រឿង( ក្មេងៗ អត់អាហារ 10ថ្ងៃ 5ម៉ោង ហើយនៅមានជីវិតរស់ ) បើសួរខ្ញុំថាជឿ រឺ អត់ .....!? ខ្ញុំនឹងឆ្លើយដោយឥតសង្ស័យថាជឿ 100% ហេតុផលដែលខ្ញុំជឿមានគឺ - ក្មេងៗទាំងនោះមិនមែនជាក្មេងដែលទៅសាលាមកវិញដេកលេងហ្គេមទេ ពួកគេជាក្រុមបាល់ទាត់ នឹង ជាក្រុមកីឡាករជិះកង់ប្រចាំសាលាទៀត ។ - ជាទូទៅ កំលាំងរាងកាយ របស់អ្នកកីឡារឹងមាំជាងមនុស្សធម្មតា ជាពិសេសគឺ រត់ នឹង ជិះកង់ បេះដូងពួកគេគឺរឹងមាំខុសពីមនុស្សធម្មតា - មួយទៀតជាទូទៅ កីឡាករគេមានរបៀបអាហារទទួលទានដើម្បីអោយរាងកាយ ស្រាល មានកំលាំង រហ័សរហួន មិនមែនពួកដេកសុីៗឃ្លានស្មើរណាសុីស្មើរហ្នឹងទេ ❌ កីឡាករបើចេះតែសុីផ្តេសផ្តាស រាងកាយនឹងធាត់លើសគីឡូ បណ្តាលអោយខ្ចិល មិនរហ័សរហួនទេ ។
- កាលបើក្មេងៗរស់នៅរាល់ថ្ងៃ ហាត់ប្រាណ ទាត់បាល់ ធាក់កង់ ធ្វើអោយរាងកាយពួកគេស្វាហាប់ជាងក្មេងទូទៅធម្មតាប្រហែលជា 5 ទៅ 10ដង ជាពិសេសគឺក្រពះរួមតូចជាង អ្នកឃ្លានស្មើរណាសុីស្មើរហ្នឹងក្រពះពួកគេរីកធំ បើមិនសុីតាមក្រពះឃ្លាននឹងងាប់ព្រោះរាងកាយខ្សោយមិនដែលហាត់ប្រាណ ឆាប់ទន់ជ្រាយងាយជាតិពុលក្នុងក្រពះកាច់អោយងាប់ស្រួល តែក្មេងមួយក្រុមនេះជាក្រុមកីឡាករដល់ទៅ 2 មុខ អញ្ចឹងហើយទើបផឹកតែទឹកអាចរស់បាន ( ហើយទឹកដែលពួកគេផឹក គឺអាចត្រងទឹកភ្លៀងយកមកផឹកបាន ល្អាងតែមានប្រហោងចូល មិនមែនជិតឈឹងដូចគុកទេ ) ព្រោះរាងកាយពួកគេជាអ្នកគ្រប់គ្រងក្រពះ គឺពិតជាអាចទ្រាំបានជាងក្មេងទូទៅធម្មតា ។ ?? ចំពោះអ្នកមិនជឿថាក្មេងៗសោះ អត់បាយ 10ថ្ងៃ 5ម៉ោងនៅរស់បាន ដោយសារពួកមនុស្សបែបនោះភាគច្រើន ជាមនុស្សសីុដេកៗ ខ្ចិលហាត់ប្រាណ មិនចេះគ្រប់គ្រងរបបអាហារ ឃ្លានស្មើរណាសុីស្មើរហ្នឹង រឺ ជាប្រភេទពួកមានសុខភាពរាងកាយខ្សោយ សុីច្រើនយ៉ាងមិចក៏មិនធាត់ សុីឆ្ងាញ់យ៉ាងមិចក៏នៅតែឈឺច្រើន រឺ ពួកហាត់ប្រាណដែរ តែហាត់មិនដល់កំរិត មួយអាទិត្យហាត់ 2ថ្ងៃ មួយថ្ងៃសាច់ហាត់កន្លះម៉ោងអីហ្នឹង ពួកអញ្ចឹងហើយដែលមិនជឿថាក្មេងៗអត់អាហារ 10ថ្ងៃ 5ម៉ោងនៅរស់ ? បើក្មេងសុីនំ ទៅរៀន លេង ហ្គេម ជាប់ក្នុងហ្នឹង 10ថ្ងៃនៅរស់ប្រហែលជាមិនជឿមែន តែក្មេងៗនេះជាក្រុមកីឡាករអញ្ចឹងហើយខ្ញុំជឿដោយឥតសង្ស័យ រឹតតែជឿទៀតនោះគឺគ្រូជាប់ក្នុងល្អាងជុំជាមួយពួកគេជាហេតុធ្វើអោយអាសន្នយ៉ាងណាក៏មិនបែកហ្វូងដែរ ព្រោះគ្រូកីឡាគ្រប់រូបតែងមានយុទ្ធិសាស្ត្រ រឺ តិចទិនក្នុងខ្លួនក្នុងការណែនាំ គ្រប់គ្រងកូនក្រុម ជាពិសេសគឺគ្រូបង្វិកបាល់ទាត់តែម្តង ។ និយាយនេះមិនបានកាន់ជើងថៃទេ តែវាតឹងទ្រូងនឹងពួកចេះដឹងហួសខួរក្បាល ចេះវិភាគថាគេបោកប្រាស់ គេសម្តែង ចេះជាងអាមេរិចទៀត សារពត៌មានល្បីៗ CNN , Fox News , The New York Time .....អោយភ្នាក់ងារចុះទៅដល់ប្រទេសថៃផ្សាយផ្ទាល់មកដល់អាមេរិច អញ្ចឹងបានន័យថាពួកអ្នកសារពត៌មានសកលមានចំណេះដឹងរៀនសូត្រនៅអាមេរិចកាំងអស់ហ្នឹងល្ងង់ៗចាញ់បោកថៃ ហាសហា មិនឆ្លាតដូចអ្នកលេងFB ស្រុកខ្មែរសោះ ?? ហើយសូមសួរមួយទៀត ម៉ែ ឳ ណាក៏ពូកែសម្តែងម៉េស .......!? ដើរស្រែកយំហៅកូនដូចមនុស្សឆ្កួតពេញមុខល្អាង ហើយពួកអាក្មេងៗនេះរឹតតែពូកែសម្តែងទៀតវើយ.....មើលវាសម្តែងឡើងសម ឡើងស្គម ភ្នែកឡើងស្លក់ សាច់ឡើងស្លាំងអស់ឈាមរលើង សម្តែងខ្លាំងជាតារាហូលីវូតទៀតពួកអាល្អិតអស់នេះនៅក្មេងៗសោះ ? និយាយលេងសើចអី អណិតអាតូចជាងគេអាយុ 11ឆ្នាំនោះ ចេះតែហ៊ានប្រថុយទៅសម្តែងហ្នឹងគេដែរ អាយុថ្លៃហើយអែងចេះបាននៅរស់......?
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។