កម្លាំងគរបាល ក្រុងស្ទឹងត្រែង ធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធលើបណ្តឹងរបស់អាណាព្យាបាលក្មេងស្រី(អនីតិជន)ម្នាក់ ពីបទរំលោភសេពសន្ថវៈ
ស្ទឹងត្រែងៈ កម្លាំងគរបាលព្រហ្មទណ្ឌ័ក្រុងស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធលើបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីជាអនីតិជនម្នាក់ ពីបទរំលោភសេពសន្ថវៈ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិគីឡូរលេខ៨ សង្កាត់ស្ទឹងត្រែង។ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ឌៀប ផុង អាយុ២២ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោមនិងជាកម្មករធ្វើឥដ្ឋ ស្នាក់នៅឡឥដ្ឋិ ក្នុងភូមិគីឡូរលេខ៨ សង្កាត់ស្ទឹងត្រែង ។ រីឯក្មេងស្រីរងគ្រោះមានអាយុ៧ឆ្នាំ ។
យោងពាក្យបណ្តឹងរបស់ឪពុកក្មេងរងគ្រោះបានប្តឹងថា កាលពីវេលាម៉ោង០២ៈ១០នាទីរសៀល ថ្ងៃទី២៩ មិថុនា កន្លងមក ជនសង្ស័យរូបនេះ បានលួងលោមកូនស្រីគាត់ឱ្យចូលក្នុងរោងកម្មករស្នាក់នៅ (ទីតាំងឡឥដ្ឋ) ហើយក៏បានរំលោភលើកូនស្រីគាត់តែម្តង ។ ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យបានឆ្លើយសារភាពដែរថា «ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីពិតប្រាកដមែន ប៉ុន្តែមិនបានសុីជម្រៅនោះទេ ។ ទោះជាយ៉ាងណាក្តី យោងទៅលើពាក្យបណ្តឹង និងចម្លើយជនសង្ស័យគ្រប់គ្រាន់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តហើយ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។