សុទ្ធតែទំពាំងស្នងឬស្សី!!! កម្លាំងកងរាជអាវុធហត្ថ បង្រ្កាបមុខសញ្ញាលួចយ៉ាងសកម្មក្នុង ក្រុងប៉ោយប៉ែត បានមួួយសំបុកធំ
បន្ទាយមានជ័យៈ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០២និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ចំនួន ០៣នាក់ ។ ១ឈ្មោះ ភឿ ដេត ភេទ ប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ២ឈ្មោះ លឿម ឆុង (ហៅ ម៉ាប់) ភេទ ប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ៣ឈ្មោះ វណ្ណ មុន្នីម៉ក់ ភេទ ប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រហ៊ូត សង្កាត់អូរំបិល ក្រុងសិរីសោភ័ណ។ រួមជាមួយជនរងគ្រោះ ចំនួន ០៦នាក់ផ្សេងទៀត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើយ៉ាងយកចិត្តទុកដាក់ លុះដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហៀង សុខវ៉ៃ (ហៅ វី ហៅ ចិន) ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត រួមនិងវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន ដើម្បីយកសាកសួរ ។ ដោយទទួលបានតម្រុយពីមុខសញ្ញាជនសង្ស័យ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ៣៩នាទី កម្លាំងកងរាជអាវុធហត្ថបានបន្តចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់បន្ថែមទៀត រួមមាន ១ឈ្មោះ ឌឿន ភីលីព ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត។ ២ឈ្មោះ ហ៊ាន សោមឆាយ (ហៅ អាយ៉ាក់) ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៣ឈ្មោះ ប៊ុន សាម៉ែតហាន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៤ឈ្មោះ សរ ឧត្តម ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៥ឈ្មោះ សួស ចាន់រ៉ូស្សា ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៦ឈ្មោះ ចិន រស្មី ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៧ឈ្មោះ ឡេង វណ្ណឌី (ហៅបារាំង ហៅ ធំ) ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ រួមជាមួយវត្ថុតាងមាន ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ ចំនួន ០១គ្រឿងបំពង់ដែកទីបប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន ០១ដើម កូនសោរសម្រាប់ដោះគ្រឿងបន្លាស់មួយចំនួន។ ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។